ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ០៦រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភំ្នពេញបានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យ និងពង្រឹងកិច្ចការត្រួតពិនិត្យអាវុធជាតិផ្ទុះ គ្រឿងញៀន គ្រឿងស្រវឹង និងការអនុវត្តច្បាប់ស្ដីពីចរាចណ៍ផ្លូវគោក ឱ្យបានជាប់ជាប្រចាំ និងជាពិសេសអនុវត្តគោលនយោបាយ ” ភូមិ-សង្កាត់មានសុវត្ថិភាព ” និងកិច្ចការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈជូនបងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភំ្នពេញ៕