ខេត្តកំពង់ធំ៖ បុរសម្នាក់ស្រវឹងស្រាជាប្រចាំ សង្ស័យបាត់បង់សតិ ចងកសម្លាប់ខ្លួនបង្កការភ្ញាក់ផ្អើលទាំងព្រឹក ។
ហេតុការណ៍ខាងលើនេះកើតឡើង នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅភូមិឈូក ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានឲ្យដឹងថា សពឈ្មោះ ជា ធឿន ភេទ ប្រុស អាយុ ៥១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ នៅភូមិ ឃុំកើតហេតុខាងលើ ។
តាមការរៀបរាប់របស់ ឈ្មោះ ហែម ឃី ត្រូវជាប្រពន្ឋសពបានឲ្យដឹងថា កន្លងមកប្តីរបស់ខ្លួនតែងតែរកចង់ក ៣លើកហើយប៉ុន្តែខ្លួនដឹងទាន់នៅពេល។ តែថ្ងៃកើតហេតុខ្លួនពំុបាននៅផ្ទះដោយខ្លួនយកកូនមកដេកពេទ្យឃើញបងទូរស័ព្ចប្រាប់ថាប្តីរបស់ខ្លួនបានចង់កសម្លាប់ខ្លួននិងក្រមានឹងរបាក្នុងផ្ទះ ពេលទៅដល់ផ្ទះភ្លាមឃើញប្តីរបស់ខ្លួនស្លាប់ដោយសារចង់កសម្លាប់បាត់ទៅហើយ។
ក្រោយទទួលបានព័ត៌មានខាងលើ កម្លាំងប៉ុស្តិ៍ រដ្ឋ អំណាចភូមិ ឃុំបានចុះមកពិនិត្យដល់ទីកន្លែងកើតហេតុ និងពិនិត្យសាកសព ឃើញមិនមានស្លាកស្នាមអ្វីគួរអោយសង្ស័យករណីឃាតកម្មឡើយ ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ជនរងគ្រោះ ស្លាប់ដោយសារចងក នឹងក្រមាខ្លួនឯង ពិតប្រាកដមែន ដោយជនរងគ្រោះស្រវឹងស្រាជាប្រចាំ។
បន្ទាប់ពីពិនិត្យចប់ សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពអោយក្រុមគ្រួសារសពធ្វើបុណ្យតាមប្រពៃណី៕