ខេត្ដស្វាយរៀង៖ ថ្ងៃ ពុធ ១៣រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១០ខែ កុម្ភ: ឆ្នាំ២០២១
ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាង ឯកឧត្ដមអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាជ្រើសរើស កំណត់ និងអនុម័ត អាទិភាពតំបន់ប៉ូលសេដ្ឋកិច្ចរបស់គម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និង ពាណិជ្ជូបនីយកម្មកសិកម្ម សម្រាប់ខេត្តស្វាយរៀង ក្នុងតំណាក់កាលមានការរីករាលដាល់ជំងឺកូវីដ១៩ ដែលមានការគាំទ្រពីគម្រោង Aspire និងគម្រោង Saambath នៅមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តស្វាយរៀង ដោយមានការចូលរួមពីលោកប្រធាន អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោកស្រីអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកអភិបាលរងស្រុករមាសហែក និងស្រុកស្វាយជ្រំ លោក លោកស្រីតំណាងអង្គការដៃគូអភិវឌ្ឍ និងលោក លោកស្រីសមាជិក សមាជិកា មន្ទីរអង្គភាពពាក់ព័ន្ធ។
កិច្ចប្រជុំនេះផ្ដោតសំខាន់ទៅលើ កែប្រែនិងកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ជាកៅស៊ូ ជាបេតុង ជាខ្សាច់ភ្នំ ជាគ្រួសក្រហម សម្រាប់បម្រើការដល់ការដឹកជញ្ជូនកសិផលមកទីផ្សារ ឬធ្វើអោយងាយស្រួលក្នុងការចុះប្រមូលទិញផលិតផលកសិកម្ម មានបណ្តុំបន្លែ ដំណាំហូបផ្លែ សត្វចិញ្ចឹម ត្រី កង្កែប…ជាច្រើនទៀត នៅស្រុករមាសហែក និងស្រុកស្វាយជ្រំ៕