ភ្នំពេញ៖ រថយន្តមួយគ្រឿងមិនស្គាល់អត្តសញ្ញាណបណ្តាលបុកម៉ូតូមួយគ្រឿងទៀតបើកបរស្របទិសគ្នាបង្កឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិតម្នាក់ទៀតនិងរងរបួសម្នាក់បញ្ជូនទៅមន្ទីរពេទ្យ។
ហេតុការណ៍នេះនៅវេលាម៉ោងជាង៥ទាបភ្លឺត្រូវនឹងថ្ងៃទី២១ខែកុម្ភ:ឆ្នាំ២០២១នៅបណ្ដោយផ្លូវ 369 ស្ថិតក្នុងភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។
បើតាមសមត្ថកិច្ចបញ្ជាក់ថាជនរងគ្រោះឈ្មោះ ជ័យ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាង(ពីដានសិលា) រស់នៅក្នុងព្រែកព័រ ឃុំបន្ទាយដែក ស្រុកកៀនស្វាយខេត្តកណ្ដាល បានស្លាប់បាត់បង់ជីវិតនៅចំណុចកើតហេតុហើយបុរសម្នាក់ត្រូវជាឪពុករងរបួសធ្ងន់មិនស្គាល់អត្តសញ្ញាណបានបញ្ជូនទៅមន្ទីរពេទ្យរុស្ស៊ី។
ករណីមុនកើតហេតុបើតាមការបញ្ជាក់ឱ្យដឹងពីបង ប្អូនប្រជាពលរដ្ឋនៅចំណុចកើតហេតុថាមានបុរសពីរនាក់បើកបរម៉ូតូម៉ាកហុងដាឌ្រីមស៊េរី 2018 ពណ៌ខ្មៅមានស្លាកលេខភ្នំពេញ1HA-0789បើកបរទិសដៅពីកើតទៅលិចពីស្រុកកៀនស្វាយមកភ្នំពេញទៅធ្វើការបុរីពិភពថ្មីមកដល់ចំណុចកើតហេតុបណ្ដាលរថយន្ត ១គ្រឿងមិនស្គាល់ម៉ាកនឹងអត្តសញ្ញាណបើកបុកពីក្រោយបុកចំពេញមួយទំហឹងបណ្ដាលឲ្យផ្លោងទៅបុកនឹងបង្គោលរបងបែកក្បាលមួយជំហៀងស្លាប់នៅកន្លែងកើតហេតុចំណែកឪពុករួមដំណើររងរបួសធ្ងន់។
ភ្លាមៗក្រោយពីទទួលដំណឹងប្រជាពលរដ្ឋរាយ ការណ៍ មានករណីគ្រោះថ្នាក់ចរាចរណ៍កម្លាំងជំនាញផ្នែកចរាចរណ៍ខណ្ឌច្បារអំពៅចុះពិនិត្យនិងធ្វើការវាស់វែងសម្រួលចរាចរណ៍រីឯសាកសពត្រូវបានប្រគល់សពជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕