រាជធានីភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី២៦ ខែកុម្ភៈ ២០២១ នៅវេលាម៉ោង ១២និង៣០ នាទី ថ្ងៃត្រង់មានករណីអគ្គិភ័យមួយបានកើតឡើងគឺបានឆាបឆេះផ្ទះបងប្អូនប្រជាពលរដ្ឋមួយកន្លែងយ៉ាងសន្ធោសន្ធៅដែលស្ថិតនៅតាមផ្លូវលំ ក្នុងភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា៖ម្ចាស់ផ្ទះមានឈ្មោះ អ៊ុង ជួន ភេទប្រុស អាយុ ៥៧ឆ្នាំ មុខរបរ កសិករ ហើយបើតាមការសន្ធិដ្ឋានរបស់សមត្ថកិច្ចអគ្គិភ័យដែលបានឆាបឆេះនេះបណ្តាលមកពី: ឆ្លងចរន្តអគ្គិសនីទើបបណ្ដាលឲ្យឆេះបែបនេះ។ បើយោងតាមការៀបរាប់របស់ម្ចាស់ផ្ទះបានឲ្យដឹងថាផ្ទះគាត់ធ្វើអំពីឈើលើ ថ្មក្រោមដំបូប្រកក្បឿង មានទំហំ ៦ម៉ែត្រ x ៨ម៉ែត្រ ត្រូវបានអគ្គិភ័យឆាប់ឆេះទាំងស្រុង ហេតុការណ៍អគ្គិភ័យខាងលើនេះមិនបណ្តាលឲ្យមានមនុស្សស្លាប់នោះទេ។
សមត្ថកិច្ចបានបន្តទៀតថា ការជួយសង្គ្រោះនិងពន្លត់ទប់ស្កាត់អគ្គិភ័យនេះបានប្រើប្រាស់រថយន្តអគ្គិភ័យអស់ចំនួន ០៥គ្រឿង ក្នុងនោះរថយន្តចំនួន ០២ គ្រឿង មកពីបុរីប៉េងហួតដើម្បីជួយ ហើយបានប្រើប្រាស់ទឹកអស់០១ឡានប៉ុណ្ណោះស្មើ១០ម៉ែត្រគូប។
ចំណែករថយន្តពន្លត់អគ្គិភ័យចំនួន ០៣គ្រឿងទៀតជារថយន្តបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានប្រើប្រាស់ទឹកអស់ចំនួន ០៣ ឡាន ស្មើរ១២មែត្រគូប ហើយពន្លត់ចប់ នៅម៉ោង១៣និង៣០នាទី នាថៃ្ងខែឆាំ្នដដែល៕