ខេត្តព្រះសីហនុ៖សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុនារសៀលថ្ងៃទី០៤កុម្ភៈឆ្នាំ ២០២១ នេះ បាននាំ យកអំណោយមនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះដែលកំពុងធ្វើចត្តាឡីស័កពាក់ព័ន្ធព្រឹត្តិការណ៍ ២០កុម្ភៈចំនួន១៨២គ្រួសារស្នាក់នៅភូមិ១សង្កាត់លេខ៣ក្រុងព្រះសីហនុខេត្តព្រះសីហនុ។
អំណោយដែលបាននាំយកមកចែកជូននាពេលនេះ ក្នុងមួយគ្រូសារទទូលបាន អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ១យួរ ទឹកត្រី១យួរ និងថវិកាចំនួន ១០ម៉ឺនរៀល។
លោក គាំ សុខុម នាយកសាខាក្នុងឱកាសនោះ បានអំពាវនាវឲ្យក្រុមគ្រួសារដែលកំពុងធ្វើចត្តា ឡីស័ក ចូលរួមពីវិធី កាត់ បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ការចម្លងក្នុងសហគមន៍ លើក កម្ពស់ការផ្លាស់ប្តូរទម្លាប់អនាម័យពីអវិជ្ជមាន ទៅវិជ្ជមាន ត្រូវបន្តជានិច្ចយកចិត្តទុកដាក់ខ្ពស់ និងត្រូវមាន អនា ម័យជាប្រចាំដោយលាងសំអាតដៃឲ្យបានញឹកញាប់ជាមួយសាប៊ូឬអាល់កុលហ្សែលហើយត្រូវពាក់ម៉ាស់ឬក្រមាឲ្យបានជាប់ជានិច្ចនិងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ទាំងអស់នេះគឺជាការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុដែល តែងតែ នាំយកអំណោយមនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋការខ្វះខាត ។
ជាមួយគ្នានេះ ក្រុមការងារក៏បានធ្វើការណែនាំអំពីរបៀបរស់នៅធម្មតា តាមបែបគន្លងថ្មី និងរក្សាការពារ ការឆ្លងជំងឺកូវីដ-១៩ ៖ ទី១.អនុវត្តរក្សាគម្លាតសុវត្ថិភាពឱ្យបានពី ១,៥០ម៉ែត្រ។២.លាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុលឬជែល។៣.ពាក់ម៉ាស់ការពារពេលធ្វើដំណើរទៅទីប្រជុំជននិងតាមរយះការចៀសវាងទីកន្លែងបីគឺ៖
១.កន្លែងបិទជិត មិនមានខ្យល់ចេញចូលគ្រប់គ្រាន់។២.កន្លែងមានមនុស្សអ៊ូអរ មានមនុស្សនៅជិតៗគ្នាច្រើន។
៣.កុំប៉ះពាល់គ្នាកុំចាប់ដៃគ្នាកុំកៀកស្មាគ្នាកុំឱបគ្នាជាដើម។
គួរបញ្ជាក់ងដែរថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ទៅក្នុងសហគមន៍ រដ្ឋបាលខេត្ត សូម ផ្អាកការធ្វើដំណើរចេញចូលខេត្តព្រះសីហនុជាបណ្តោះអាសន្ន លើកលែងតែរថយន្តដឹកទំនិញ និងរថយន្ត សង្រ្គោះបន្ទាន់(ត្រូវឆ្លងកាត់លក្ខខណ្ឌនៃការត្រួតពិនិត្យត្រឹមត្រូវដើម្បីទុកលទ្ធភាពឱ្យរដ្ឋបាលខេត្តគ្រប់គ្រង់បាននូវអ្នកឆ្លងជំងឺកូវីដ-១៩ អ្នកមានការពាក់ព័ន្ធជាមួយនឹងអ្នកជំងឺ និងទីតាំងដែលមានការពាក់ព័ន្ធ ដើម្បីកំណត់ ជាមណ្ឌលចត្តាឡីស័កឱ្យបានចប់សព្វគ្រប់សិន។
បច្ចុប្បន្នភាពគិតត្រឹមម៉ោងនេះថ្ងៃទី ០៤ កុម្ភៈ ឆ្នាំ ២០២១ បានយកវត្ថុសំណាកសរុបចំនួន ៩៩៧០ នាក់ ស្រី ៤២៣៨នាក់ក្នុងនោះ អ្នក វិជ្ជមានកូវីដ-១៩ សរុបចំនួន ៨០នាក់ នេះបើតាមការបញ្ជាក់របស់ ឃាង ភារម្យ មន្រ្តីនាំពាក្យសាលាខេត្ត ព្រះសីហនុ៕