ខេត្តបន្ទាយមានជ័យ ៖ មកពីរឿងស្នេហាត្រីកោណឬ?ទើបបណ្តាលឲ្យបុរសម្នាក់ស្លាប់ដោយសារគេកាប់និងម្នាក់ទៀតរបួសធ្ងន់ពេលបញ្ជូនទៅដេកពេទ្យស្លាប់បន្តចំណែកឃាករក្រោយពីធ្វើសកម្មភាពហើយរត់គេចបាត់បាន១ដង្ហើមចង្រិតត្រូវកំលាំងនគរបាលខេត្តបន្ទាយមានជ័យ១ក្រុមដឹកនាំដោយលោកឧត្តមសេនីយ៍ ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងកំលាំង អាវុធហត្ថក្រុងដឹកដោយលោកវរសេនីយ៍ ឯក យ៉ាន់សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថក្រុងសិរីសោភ័ណចុះរុករកតាមចាប់ឃាតករផងដែរ។
ករណីឃាតកម្មនេះបានកើតឡើងនៅវេលាម៉ោង៣និង៤០នាទីទាបភ្លឺថ្ងៃទី២១ខែមីនា ឆ្នាំ២០២១កើតឡើងនៅចំណុចបន្ទប់ជួលខាងលិចសកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ចហិរញ្ញវត្ថុ សាខាខេត្តបន្ទាយមានជ័យ(UME)ស្ថិតក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក ភឿង ម៉ាន់សឹង្ហ នាយការិយាល័យនគរបាលកំរិតធ្ងន់បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឈី ហាក់ ភេទប្រុសអាយុ៣៦ឆ្នាំ នៅភូមិទួលតាម៉ៅ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង មុខរបរជាងដែក ត្រូវជនសង្ស័យកាប់ត្រូវកញ្ចឹងក ផ្នែកខាងក្រោយស្លាប់នៅនឹងកន្លែងកើតហេតុ ជនរង គ្រោះម្នាក់ទៀតមានឈ្មោះ រ៉ាត់ ពេជ្រ ភេទប្រុសអាយុ២០ឆ្នាំ នៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ត្រូវរងបួសធ្ងន់ត្រង់ផ្នែកសៀតថ្កាខាងឆ្វេង មុតផុងលលាដ៍ក្បាល ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី ក្រោយមកបានស្លាប់នៅមន្ទីរពេទ្យ ។
លោកវរសេនីយ៍ឯកភឿង ម៉ាន់សឹង្ហបានឲ្យបញ្ជាក់ឲ្យដឹងបន្តទៀតថាដោយអនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលជំនាញការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់ ដឹកនាំបញ្ជាផ្ទាល់លោកឧត្តមសេនីយ៍ត្រី នូជីវ័ន្ត ស្នងការរង ផែនការងារព្រហ្មទណ្ឌ បានប្រតិបតិ្តការស៊ើបអង្កេតស្រាវជ្រាវ តាមវិធានការជំនាញឈានដល់ឃាត់ខ្លួនជនសង្ស័យ១នាក់ ឈ្មោះ ចាន់ សំណាង ភេទប្រុសអាយុ១៩ឆ្នាំ នៅភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកនូជីវ័ន្តបានបញ្ជាក់ឲ្យដឹងបន្តទៀតថានៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពយកកាំបិតកាប់ទៅលើជនរងគ្រោះទាំង២នាក់នោះមែន ព្រោះតែគេខឹងនិងជនរងគ្រោះ ឈ្មោះ រ៉ាត់ ពេជ្រ បានវាយក្បាលគេចំនួន២ដៃពីថ្ងៃមុនដោយចោទថាខ្លួនបានទាក់ទងស្រីស្នេហ៍របស់គេ មាន ឈ្មោះឌុក ស៊ៀវម៉ី អាយុ១៤ឆ្នាំ ដែល ជាប្រពន្ធ របស់ខ្លួនឃាតករ។
នៅយប់ថ្ងៃកើតហេតុ ឈ្មោះ រ៉ាត់ ពេជ្រ បានឈ្លោះជាមួយខ្លួនតាមទូរស័ព្ទ រួចឈ្មោះរ៉ាត់ ពេជ្រ បានឲ្យឈ្មោះ ឈីវ ហាក់ ជិៈម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខប.មានជ័យ 1T-4518 ឌុបមករកប្រពន្ធរបស់ឃាករដល់បន្ទប់ ដែលពួកគេជួលនៅ ពេលនោះឃាតករបានពួនសម្ងំនៅខាងក្រៅ ពេលនោះ ឈ្មោះពេជ្រ ជិៈម៉ូតូមកដល់ បានដើរចូលទៅរកបន្ទប់របស់បន្ទប់ប្រពន្ធខ្លួនកំពុងដេក ចំណែកឈ្មោះហាក់ អង្គុយនៅលើម៉ូតូ បន្ទាប់មកឃាតករ បានលបទៅកាប់ឈ្មោះហាក់១កាំបិតត្រូវខាងក្រោយក្បាលប្រកាច់ស្លាប់នៅកន្លែង រួចបន្តទៅកាប់ឈ្មោះពេជ្រ ដែលកំពុងដើរទៅបន្ទប់ប្រពន្ធឃាតករ បណ្តាលឲ្យរងរបូសធ្ងន់។ក្រោយពីធ្វើសកម្មភាពរួចឃាតករបានជិៈម៉ូតូជាមួយមិត្តភក្រ្ត័គេចខ្លួន និងយកកាំបិតទៅចោលក្រោមស្ពានស្ទឹងទឹកថ្លា ករណីនេះគឺជារឿងស្នេហាត្រីកោណ ។
ជនសង្ស័យឈ្ម៉ោះ ចាន់ សំណាង ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់កំពុងសាកសួរចម្លើយនិងកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕