ភ្នំពេញ ៖ ជនសង្ស័យចំនួន២ នាក់ជិះម៉ូតូមួយគ្រឿងបានធ្វើសកម្មភាពឆក់ការបូបពីនារីវ័យក្មេងស្រស់ស្អាតម្នាក់បានសម្រេច កាលពីវេលាម៉ោង០៨យប់ថ្ងៃទី២២ ខែមីនាឆ្នាំ ២០២១នៅចំណុចមុខមន្ទីពេទ្យកុមារជាតិ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាក្រោយពេលឆក់រួចជនសង្ស័យព្យាយាមបើករត់តែត្រូវបានជនរងគ្រោះនិងប្រជាពលរដ្ឋដេញចាប់រហូតមកដល់ផ្លូវ ១១៨ ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា ទេីបឃាត់ខ្លួនបាន។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាជនសង្ស័យទី១មានឈ្មោះ ដ ច ប ភេទប្រុសអាយុ ១៧ ឆ្នាំមុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ផ្លូវមាត់ទន្លេងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
ទី២ មានឈ្មោះ ល ស ឡ ភេទប្រុសអាយុ ១៧ ឆ្នាំមុខរបរសិស្សថ្នាក់ទី១២ នៅសាលាឫស្សីកែវ ស្នាក់នៅមិនពិតប្រាកដ ផ្លូវជាតិលេខ៥ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ។ចំណែកជនរងគ្រោះមានឈ្មោះ យៀក គឹមហ្វី ភេទស្រីអាយុ ១៧ឆ្នាំ ស្នាក់នៅបុរីប៉េងហួត ម្តុំច្រមុះជ្រូកស្ទឹងមានជ័យ ខណ្ឌមានជ័យ៕