ភ្នំពេញ ៖ ប្រជាពលរដ្ឋបានប្រទះឃើញម៉ូតូមួយគ្រឿងកាលពីព្រឹកថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២១ ក្នុងក្រុម៥ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ យកទៅប្រគល់ឲ្យសមត្ថកិច្ចដេីម្បីស្រាវជ្រាវរកម្ចាស់ជាជនរងគ្រោះក្រោយកើតហេតុអំពើហឹង្សាវាយគ្នាដោយយកដំបងឈើ និងដំថ្ម បណ្ដាលឲ្យរបួសធ្ងន់នាពេលកន្លងមក ។
ជនរងគ្រោះមានគ្នា២នាក់ជិះម៉ូតូម៉ាកNiCពណ៌ក្រហមពាក់ស្លាកលេខត្បូងឃ្មុំ1F-0283បន្ទាប់ជនរងគ្រោះត្រូវបានអ្នកជិតខាងយកទៅមន្ទីរពេទ្យលោកសង្ឃ (ជនរងគ្រោះមិនសហការណ៍)សំភារះដកហូតម៉ូតូNiCមួយគ្រឿងពណ៍ក្រហមពាក់ស្លាកលេខត្បូងឃ្មុំ1F 0283។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា នៅម៉ោង១១និង៤០នាទីយប់ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២១ នៅចំនុចផ្លូវវិមានឈ្នះឈ្នះមុខស្ថានីព្រេងតូតាល់ក្រុមទី៥ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវបង្កឡើងដោយជនសង្ស័យ៣នាក់ជាក្មេងស្ទាវជិះម៉ូតូ២គ្រឿងពុំចាំម៉ាកប្រើហឹង្សាយកដំបងឈើវាយម៉ូតូនិងវាយជនរងគ្រោះឲ្យរងរបួសដៃនិងក្បាលក្រោយពីរឿងហេតុកើតឡើង លុះព្រឹកថ្ងៃ២៩ខែមិនាឆ្នាំ២០២១ម៉ោង៦ទើបប៉ុស្ត៍រដ្ធបាលស្វាយប៉ាក បានទទួលពត៌មានក៏ចុះដល់កន្លែងកើតហេតុបានសួរសាក្សីឈ្មោះស៊ុន វ៉ៃ ភេទប្រុសអាយុ២៣ និងឈ្មោះភោគ ឆៃ ភេទប្រុស អាយុ៣៥បានរៀបរាប់ថា មានជនបង្ក៣នាក់ជាក្មេងស្ទាវជិះម៉ូតូ២ពុំស្គាល់ម៉ាកបានដេញវៃជនរងគ្រោះមានដំបងឈើនិងដំថ្មពេលមកដល់កន្លែងកើតហេតុឃើញជនរងគ្រោះបានទុកម៉ូតូចោលរត់យករួចខ្លួនតែក៏ត្រូវជនសង្ស័យដេញទាន់បានគប់ដំថ្មត្រូវក្បាលនិងដំបងវៃលើជនរងគ្រោះត្រូវដៃរួចក៏ពួកវាវាយម៉ូតូជនរងទៀតហើយជនបង្កជិះម៉ូតូគេចខ្លួនដោយនិយាយថា( កាលពីថ្ងៃវាយប្អូនអញពេលនេះធ្វើឲ្យឯងរៀង)។ បន្ទាប់មកក៏ឈ្មោះស៊ុនវៃបានយកម៉ូតូជនរងគ្រោះទៅទុកហើយដឹកជនរងគ្រោះទៅមន្ទីរ
ពេទ្យលោកសង្ឃ។
ក្នុងនោះដែរសមត្ថកិច្ចមូលដ្ឋានបានខំព្យាលយាមទំនាក់ទំនងជនរងគ្រោះតែមិនសហការណ៍ជាមួយបច្ចុប្បន្នជនរងគ្រោះបានចេញពីមន្ទីរពេទ្យលោកសង្ឃមិនដឹងទៅព្យាលបាលនៅឯណា។
ក្រោយពីប្រជាពលរដ្ឋយកម៉ូតូរបស់ជនរងគ្រោះមកប្រគល់ឲ្យសមត្ថកិច្ច នគរបាលខណ្ឌឬស្សីកែវក៏បានអំពាវនាវឲ្យក្រុមគ្រួសារជនរងគ្រោះមកយកម៉ូតូវិញ និងសុំឲ្យជនរងគ្រោះសហការជាមួយសមត្ថកិច្ចស្រាវជ្រាវរកជនបង្ក ដើម្បីកសាងសំណុំរឿងបញ្ជូនតាមនិតិវិធី៕