ខេត្តស្វាយរៀង ៖ លោក អ៊ុ បាក់ស ប្រធានក្រុមការងារមនុស្សធម៌នៃអង្គភាពសារព័ត៌មានរស្មីគោកធ្លក តំណាង លោក រាជ សារ៉ាត់ នាយកក្រុមហ៊ុន រស្មីគោកធ្លក ឯ.ក បាននាំយកថវិកាចំនួន ៩២ ម៉ឺនរៀលទៅជូនដល់លោកស្រី សោម ផល្លា ត្រូវនឹងភរិយាសព ឈ្មោះ ប៉ាង វុទ្ធី អាយុ៣៩ឆ្នាំ ដែលបានទទួលមរណភាពដោយសារលង់ទឹក កាលពីថ្ងៃពុធ ៣រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២១ កន្លងទៅនេះ ស្ថិតនៅភូមិអង្គស្វាយ ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
យោងតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋដែលរស់នៅភូមិកើតហេតុខាងលើបានបញ្ជាក់ប្រាប់ក្រុមការងារយើងថា គ្រួសារខាងលើនេះមានជីវភាពក្រីក្រណាស់ ហើយបន្សល់ទុកកូនប្រុសស្រីចំនួន ៣ នាក់នៅក្នុងបន្ទុកគ្រួសារទៀតផង ។
ដោយសារមើលឃើញពីទុក្ខលំបាករបស់គ្រួសារខាងលើនេះទើបនៅរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ លោកអ៊ុ បាក់ ស ប្រធានក្រុមកាងារមនុស្សធម៌នៃអង្គភាពសារព័ត៌មាន រស្មីគោកធ្លក និងភរិយា រួមនឹងសប្បុរសជនបាននាំយកថវិកាចំនួន ៩២ម៉ឺនរៀលទៅប្រគល់ជូនគ្រួសារសពតែម្តង ។ ថ្វីត្បិតតែអំណោយដែលផ្ដល់ជូននេះមិនអាចផ្គត់ផ្គង់ តាមតម្រូវការរបស់គ្រួសារសពបាន តែក៏អាចជួយសម្រួលក្នុងពិធីបុណ្យខាងលើអោយសមស្រមតាមទំនៀមទំលាប់ខ្មែរផងដែរ ។
សូមបញ្ជាក់ថានេះមិនមែនជាលើកទីមួយនោះទេគឺ ក្រុមការងារយើងតែងតែផ្ដល់ជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្ដាខេត្តនានាចំនួន២៥លើករួចមកហើយ ៕