ភ្នំពេញ ៖ខ្ញុំបាទ រាជ សារ៉េត នាយកអង្គភាពសារព័ត៌មានបំណងពលរដ្ឋ(BPN News) ក្នុងឳកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ២០២១ សូម ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋាន ព័ត៌មាន និង សោតទស្សន៍ នៃក្រសួងព័ត៌មាន និងលោកជំទាវ ព្រមទាំងបុត្រ មានសុខភាពល្អបរិបូណ៍ កម្លាំងមាំមួន អាយុយឺនយូរ។
ឆ្លៀតក្នុងឳកាសដ៏វិសេសថ្លៃថ្លានេះ យើងខ្ញុំសូមបួងសួងដល់វត្ថុសក្តិសិទ្ធិក្នុងលោក និងទេវតារក្សា ព្រះរាជាណាចក្រកម្ពុជា ជាពិសេសេទេវតាឆ្នាំថ្មី តាមប្រោះព្រំប្រសិទ្ធពរជូន ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕