ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹក,ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ម៉ៅ រង្សី ស្នងការរង, លោកឧត្តមសេនីយ៍ត្រី សរ សំណាង ស្នងការរង ទទួលខុសត្រូវចុះបញ្ជាដឹកនាំការងារនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ និងលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានចុះសួរសុខទុក្ខកងកម្លាំង និងត្រួតពិនិត្យគោលដៅបិទខ្ទប់ក្នុងភូមិសាស្រ្តខណ្ឌឫស្សីកែវ ជាប់ព្រំប្រទល់ខណ្ឌដូនពេញ, ជ្រោយចង្វារ, ព្រែកព្នៅ, និងសែនសុខ។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េតសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តតាមសេចក្តីស្រេច លេខ៤៩ សសរ ស្តីពីការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ និងចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយកុំភ្លេច ៣ការពារ ៣កុំ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ដើម្បីចូលរួមទប់ស្តាក់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍៕