ភ្នំពេញ ៖ ឯកឧត្ដមបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយក ប៊ែលធី គ្រុប បានផ្តល់ជូន ៣០បន្ទប់ នៅសាលាប៊ែលធី អន្តរជាតិទី៩ សាខាស្ទឹងមានជ័យ និងឧបត្ថម្ភ ទឹកសុទ្ធ Vital ១០០កេស រួមទាំងទឹកផ្លែឈើ ២០កេស សម្រាប់កងកម្លាំងប្រចាំការ ២៤ម៉ោង/២៤ម៉ោង នៃអង្គភាពតម្រួតបទបញ្ជា និង អង្គភាពអន្តរាគមន៍ របស់អគ្គស្នងការនគរបាលជាតិ នៅតាមគោលដៅទីបញ្ជាការស្រាល ច្រមុះជ្រូកស្ទឹងមានជ័យ។
-ឆ្លៀតក្នុងឱកាសនេះផងដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ តំណាងលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានថ្លែងអំណរគុណដល់ ឯកឧត្ដមបណ្ឌិត លី ឆេង ដែលបានផ្តល់ជូនកន្លែងសម្រាកសមរម្យ រួមទាំងឧបត្ថម្ភភេសជ្ជៈមួយចំនួនផងដែរ ដល់កងកម្លាំងប្រចាំការ អំឡុងពេលចុះបំពេញការងារ តាមសង្កាត់ទាំង៧ ក្នុងមូលដ្ឋានខណ្ឌមានជ័យ ។
នេះជាទឹកចិត្តសប្បុរសធម៌ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការការពារ ក៏ដូចជាការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩នៅកម្ពុជា៕