ខេត្តកំពង់ចាម៖ មុខសញ្ញាចោរកម្មយ៉ាងសកម្ម ៣នាក់ ត្រូវបានសមត្ថកិច្ចចុះបង្ក្រាប និងរកឃើញវត្ថុតាងជាច្រើន កាលពីរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ នៅចំណុចផ្ទះមួយកន្លែងស្ថិតក្នុងភូមិខ្ជា ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
សមត្ថកិច្ចឲ្យដឹងថា ក្រោយមានការបាត់ម៉ូតូជាបន្តបន្ទាប់ក្នុងខេត្តកំពង់ចាម សមត្ថកិច្ចក៏ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រួចកំណត់មុខសញ្ញាបានចំនួន៣នាក់ ទើបឈានដល់ការបង្ក្រាបតែម្តង ។
ក្នុងប្រតិបត្តិការនៃការបង្ក្រាបនេះ សមត្ថកិច្ចរកឃើញវត្ថុតាងបទល្មើសជាច្រើន ដែលពេលនេះ សមត្ថកិច្ចកំពុងបន្តនីតិវិធីនៃការសាកសួរនៅឡើយ ៕