ភ្នំពេញ ៖ លោក ប៉ាង លីដា អភិបាលរងនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យបានដឹកនាំក្រុមការងារចុះជួយបាញ់ថ្នាំសម្លាប់មេរោងនៅក្នុងមូលដ្ឋាននៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១។
លោក ប៉ាង លីដា បានមានប្រសាសន៍ផ្តាំផ្ញើសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ថែរក្សាការពារសុខភាពឲ្យបានល្អដោយអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល និងជាពិសេសកុំភ្លេចវិធានការ ៣ការពារ ៣កុំ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល។
បងប្អូនប្រជាពលរដ្ឋមានការសប្បាយចិត្តយ៉ាងខ្លាំងក្រោយពេលទទួបានការបាញ់ថ្នាំសម្លាប់មេរោងកាយវិការនេះបង្ហាញពីការយកចិត្តដាក់អំពីសុខភាពក្នុងការរស់របស់បងប្អូនប្រជាពលរដ្ឋពីអាជ្ញាធរ ។
ឆ្លៀតក្នុងឱកាសនោះផងដែរបងប្អូនប្រជាពលរដ្ឋក៏បានថ្លែងអំណរគុណយ៉ាងក្រៃលែងដល់អាជ្ញាធរខណ្ឌពផធិ៍សែនជ័យជាពិសេសលោក ប៉ាង លីដា អភិបាលរងខណ្ឌនិងក្រុមការងារដែលបានមកជួយមកបាញ់សម្លាប់មេរោងនៅក្នុងមូលដ្ឋានដែលពួកគាត់រស់នៅ សូមជូនពរឲ្យលោកនិងក្រុមការងារមានសុខភាពល្អ សំណាងល្អ ជោគជ័យគ្រប់ភារកិច្ចការងារ ជាពិសេសសូមឲ្យចៀសផុតពីជម្ងឺកូវីដ-១៩ទាំងអស់គ្នា៕