ភ្នំពេញ៖ នៅវេលាម៉ោង ៧និង៣០ នាទីព្រឹក ថ្ងៃពុធ ១កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០២១នេះ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយក ទេយ្យទាន មកប្រគេនព្រះសង្ឃ និងជូនលោកតាជី និងយាយជី ចំនួន៦០នាក់ ដែលជាអំណោយដ៍ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រគេនជូនព្រះសង្ឃដែលគង់នៅវត្តនន្ទមុនី ដែលស្ថិតនៅក្នុងភូមិដំណាក់ធំ១សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្នុងឱកាសនេះដែរ លោកអភិបាលរង បានពាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសណាក់ សម្តេចតេជោ ហ៊ុន សែន និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជានិច្ចកាលសម្តេចទាំងទ្វេតែងតែយកចិត្តទុកដាក់ គិតគូពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ តាជី យាយជី ក៍ដូចជាព្រះសង្ឃ តាមទីវត្តអារាម នានាក្នុងព្រះរាជាណាចក្រកម្ពុជា ។
លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានបន្តទៀតថា សម្ដេចទាំងទ្វេ បានយកចិត្តទុកដាក់ណាស់ ចំពោះបងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងមូល ជាពិសេសតាជី យាយជី និងព្រះសង្ឃដែលគង់ក្នុងវត្តស្ថិតក្នុងតំបន់ក្រហម មិនអាចនិមន្តបិណ្ឌបាតបាន រួមទាំងពុទ្ធបរិស័ទក៍មិនអាចយកចង្ហាន់ទៅវត្តបាន ធ្វើអោយមានការប៉ះពាល់ដល់ចង្ហាន់ព្រះសង្ឃប្រចាំថ្ងៃ។
ជាក់ស្ដែងថ្ងៃនេះលោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានយកនូវទេយ្យទាន ដែលជាអំណោយដ៍ថ្លៃថ្លា របស់ សម្តេច តេជោ ហ៊ុន សែន មកប្រគេនព្រះសង្ឃ តាជី យាយជី ចំនួន៦០នាក់ ស្ថិតក្នុងបវត្តនន្ទមុនី ។
ទន្ទឹមនឹងនេះ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ តាជី យាយជី ដែលរស់នៅក្នុងមូលដ្ឋានខណ្ឌមានជ័យ ក៍ដូចជាប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ បន្តអនុវត្តនូវវិធានការក្រសួងសុខាភិបាល និងអនុវត្តនូវសេចក្ដីសម្រេចរបស់ រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ក្នុងកំឡុងពេល បិទខ្ទប់ ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ប្រសិនបើគ្មានការចាំបាច់សូមកុំចេញក្រៅផ្ទះ ។
ក្នុងនោះទេយ្យទានដែលប្រគេព្រះសង្ឃ និងជូនតាជី យាយជី មាន– វត្តនន្ទមុនី អង្ករ ៤០បាវ= ១,០០០គីឡូ , មី ៤០កេស, ទឹកត្រី ៤០យួរ, និង ត្រីខ កំប៉ុង ៤០យួរ– តាជី យាយជី ៦០នាក់ ក្នុងម្នាក់ទទួលបាននូវទេយ្យទាន អង្ករ ១បាវ=២៥គីឡូ មី ១កេស ទឹកត្រី១យួរ និងត្រីខ កំប៉ុង ១យួរ ដើម្បសម្រួលដល់ចង្ហាន់ព្រះសង្ឃគង់នៅក្នុងវត្តប្រចាំថ្ងៃផងដែរ ៕