ខេត្តបាត់ដំបង៖ នៅវេលាម៉ោង ៤:០០នាទីទៀបភ្លឺថ្ងៃទី១២ ខែឧសភាឆ្នាំ២១២១ កម្លាំងចម្រុះឈរជើងតាមខ្សែបន្ទាត់ព្រំដែន សហការជាមួយសមត្ថកិច្ចថៃបាននាំខ្លួនពលករប្រុសស្រីដែលនាំគ្នាឆ្លងដែនខុសច្បាប់ចូលទៅកាន់ប្រទេសថៃ សរុបចំនួន ១៩នាក់នៅត្រង់ចំណុចភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
លោក សុង សុភ័ក្ត អភិបាលនៃគណៈអភិបាលស្រុកភ្នំព្រឹក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកភ្នំព្រឹក បានអោយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹកធ្វើការស្រាវជ្រាវនិងចាប់ឃាត់ខ្លួនមេខ្យល់០២នាក់ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។
ពលករខ្មែរដែលឆ្លងដែនខុសច្បាប់ខាងលើនេះមានចំនួន ១៩នាក់ ៖ ក្នុងចំណោមនេះក៏មានស្ត្រី ១នាក់ផងដែរ។
អ្នកទាំងអស់គ្នាមកពីខេត្តត្បូឃ្មុំចំនួន ៦នាក់. ខេត្តព្រៃវែង ៧នាក់ និងមកពីខេត្តកំពង់ឆ្នាំងចំនួន ៦នាក់ និងត្រូវបញ្ជូនទៅអោយធ្វើចត្តាឡីស័កតាមបណ្តាខេត្តរៀងៗខ្លួនវិញ ៕