ភ្នំពេញ ៖ នៅវេលាម៉ោង ៨ៈ៣០ នាទីព្រឹក ថ្ងៃចន្ទ ៥រោច ខែ ជេស្ឋ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២១ អាជ្ញាធរ ខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ សហការជាមួយមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះផ្សព្វផ្សាយ និងធ្វើកិច្ចសន្យាផ្អាកដំណើរការការងាររយៈពេល ២ថ្ងៃ នូវរោងចក្រ ចំនួន ២ទីតាំង គឺ រោងចក្រ YSC YORK SON STAR ស្ថិតនៅផ្លូវ៣៧១ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ និង រោងចក្រ ហាំប៊ល អឺភែរឹស ស្ថិតនៅផ្លូវវ៉េងស្រេង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលមានសមាសភាពចូលរួមមាន ៖
– លោក ទូច សុទ្ធមុត ប្រធានអន្តរាគមន៍ តំណាងកមរសួងការងារ ។
– លោក វ៉ា សុវណ្ណពិសាល ប្រធានអធិការកិច្ច នៃក្រសួងការងារ
– លោក នូ ទូច អធិការរង នគរបាលខណ្ឌមានជ័យ
– លោក ជឹម សុភ័ក្រ អធិការរង នគរបាលខណ្ឌមានជ័យ
– លោក យុទ្ធ នី មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ ។
– លោក ទូច សំអុល ចៅសង្កាត់ស្ទឹងមានជ័យ២
– លោក យាន ឧត្តម តំណាងសង្កាត់ស្ទឹងមានជ័យទី៣ ។
– លោក ឯម ភារី នាយប៉ុស្តិ៍នគរបាល រដ្ឋបាលស្ទឹងមានជ័យ៣ ។
– លោក ឆាយ ជា ប្រធានរដ្ឋបាល រោងចក្រ YSC YORK SON STAR ។
– លោកស្រី ថាប់ សុខផាន់ណេត ប្រធានរដ្ឋបាល រោងចក្រ ហាំប៊ល អឺភែរឹស ។
ក្រោយពីបានពិនិត្យរួច លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និង មន្រ្តីតំណាងក្រសួងការងារ បានពិនិត្យឃើញថា ១. រោងចក្រYSC YORK SON STAR ស្ថិតផ្លូវ៣៧១ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ដែលមានកម្មករ កម្មការិនី សរុប ៤៣០ នាក់ ស្រី ៣៥០ នាក់ បរទេស ១២នាក់ ស្រី ០៦ ក្នុងនោះដែរ បានរកឃើញ អ្នកវិជ្ជមាន មេរោគ កូវីដ-១៩ ០៧ នាក់( ករណីចាស់) និង អ្នកវិជ្ជមាន មេរោគ កូវីដ-១៩ (០១ នាក់ ករណីថ្មី) សរុប អ្នកវិជ្ជមាន កើតមេរោគកូវីដ-១៩ ០៨ នាក់ / ៤៣០ នាក់ ។
– រោងចក្រ ហាំប៊ល អឺភែរឹស ស្ថិតនៅផ្លូវវ៉េងស្រេង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ដែលមានកម្មករ កម្មការិនី សរុប ១៦២ នាក់ ស្រី ១២០ នាក់ បរទេស ០៦ នាក់ ស្រី ០៤ នាក់ ក្នុងនោះដែរ រកឃើញ អ្នកវិជ្ជមានមេរោគកូវីដ-១៩ ចំនួន ០៤នាក់ (ករណីចាស់) ០២ នាក់ (ករណីថ្មី) សរុប អ្នកវិជ្ជមានមេរោគកូវីដ-១៩ ចំនួន ០៦ នាក់ / ២៦២ នាក់ ។ ជាមួយគ្នានេះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានណែនាំទៅដល់ប្រធានរដ្ឋបាលរោងចក្រទាំង ២ទីតាំង ខាងលើ ត្រូវជម្រុញកម្មករ កម្មការិនី ទាំងអស់ដែលពាក់ព័ន្ធ អ្នកវិជ្ជមាន មេរោគកូវីដ-១៩ ទៅយកសំណាកអោយបានគ្រប់ៗគ្នា និងអនុវត្តនូវវិធានការ ៣ការពារ និង ៣កុំ របស់ រាជរដ្ឋាភិបាល អោយបានខ្ជាប់ខ្ជួន ។
បន្ទាប់មក អាជ្ញាធរខណ្ឌមានជ័យ រួមទាំង តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើការ សម្រេចផ្អាកដំណើរការការងារ រោងចក្រ ទាំង ២ទីតាំង រយៈពេល ២ថ្ងៃ គឺគិតត្រឹម ថ្ងៃទី ៣១ និងថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០២១ ជាបណ្តោះអាសន្នសិន ។ ទន្ទឹមនឹងនេះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានគូសបញ្ជាក់ដែរថា ក្រោយផ្អាករយៈពេល ២ថ្ងៃ រោងចក្រ ត្រូវរងចាំក្រុមការងារបច្ចេកទេសចម្រុះ ចុះមកពិនិត្យ វាយតម្លៃ និងហានីភ័យជាក់ ស្តែងនៅក្នុងរោងចក្រផ្ទាល់ ទើបអនុញ្ញាតអោយដំណើរការការធម្មតាវិញ ៕