ខេត្តស្វាយរៀង ៖ នាព្រឹកថ្ងៃពុធ ៧រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្ដម តូច ប៉ូលីវ៉ា តំណាងឯកឧត្ដមអភិបាលខេត្តបានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្ដីពីការផ្សព្វផ្សាយអំពីការងារបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១ ។
ដោយមានការចូលរួមពីលោក សុខ សាគុន ប្រធាន ល.ខ.ប ខេត្ត និងសហការី លោក ឯម សុត ជំនួយការ គ.ជ.ប លោកអនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត លោកអនុប្រធានមន្ទីរព័ត៌មានខេត្ត លោកអភិបាលរងស្រុករំដួល លោកមេឃុំសង្កែ តំណាងគណបក្សនយោបាយ តំណាងគណៈកម្មាធិការ សសយក ស្រុករំដួល និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ៕