ភ្នំពេញ ៖ ក្រោយពីបានទទួលដំណឹងដ៍ក្រៀមក្រំ រន្ធត់ និង ក្តុកក្តួល ពេលដែលដឹងថាការបាត់បង់ បងស្រី គឺជាការ បាត់បង់ នូវធនធានមន្រ្តីដ៏ល្អម្នាក់ ត្រូវបានចាកចេញដោយស្ងៀមស្ងាត់បំផុត ជារៀងរហូត ដោយមិនត្រឡប់មកវិញ គឺមានតែពាក្យ សោកស្តាយ និងសូមជូន ដំណើរបងស្រីជាលើកចុងក្រោយ និងសូមចូលរួមរំលែកទុក្ខ ដល់វិញ្ញាណក្ខន្ធរបស់បងស្រី សោយសុខក្នុងទីឋានសុគតិភព ។
កាលពីរសៀលថ្ងៃ ច័ន្ទ ១២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ២០២១ លោក ឌី រ័ត្នខេមរុណ ចូលរួម គោរពវិញ្ញាណក្ខន្ធសព លោកស្រី ខឹម វណ្ណនី អតីតនាយការង រដ្ឋបាល ខណ្ឌមានជ័យ ដែលបានទទួលមរណៈភាពនៅថ្ងៃចន្ទ ទី០៧ ខែ មករា ឆ្នាំ២០២១ វេលាម៉ោង ៨ៈ០០ នាទីព្រឹក ដោយរោគាពាធ ពិធីបុណ្យសពបានប្រារព្ធនៅគេហដ្ឋាន នៃគ្រួសារសព ស្ថិតក្នុងភូមិមាក់ក្លឿ សង្កាត់ច្បារអំពៅ ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
លោកស្រី ខឹម វណ្ណនី កាលនៅមានជីវិតរស់នៅបងស្រី ត្រូវបានមន្ត្រី នៅរដ្ឋបាលខណ្ឌមានជ័យ ស្រឡាញ់ និងកោតសរសើរថា ជាមន្រ្តីដ៏ល្អ ជាអ្នកបម្រើប្រជាពលរដ្ឋដ៏គួរអោយគោរព ប្រកបដោយ គុណធម៌ សច្ចធម៌ និងសេចក្តីស្មោះត្រង់ បំពេញសេចក្ដីសុខ និង តម្រូវការជូនបងប្អូនពលរដ្ឋប្រកបដោយភាពកក់ក្ដៅនិងទទួលខុសត្រូវបំផុតដោយមិនខ្លាចការលំបាកនិងនឿយហត់បន្តិចណាឡើយ រហូតដល់ខ្លួនចូលនិវត្តន៍ក៌បងស្រីនៅតែមកបំរើការងារក្នុងការងារមនុស្សធម៍ផងដែរ ។
លោក ឌី រ័ត្នខេមរុណ ជំនួសមុខអោយមន្រ្តីអនុសាខា សមាជិក សមាជិកា អនុសាខាកាកបាទក្រហមខណ្ឌមានជ័យ លោកសូមធ្វើការសំដែងនូវសមាណទុក្ខដ៏ក្រៀមក្រំ សោកស្តាយ និង អាលោះអាល័យជាទីបំផុត និង សូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ របស់ លោកស្រី ខឹម វណ្ណនី បានសោយសុខក្នុងទីឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕