ខេត្តព្រះវិហារ ៖ អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងលោកឧត្ដមសេនីយ៍ទោសួសសុខដារ៉ាស្នងការនគរបាលខេត្ត បានបញ្ជាកម្លាំងជំនាញចូលរួមសហការចុះបង្ក្រាបជាបន្ទាន់។
នៅថ្ងៃទី១៦ មិថុនា ២០២១ វេលាម៉ោង១០និង៣២នាទី កម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក១) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរដោយមានការសម្របសម្រួលពី ឯកឧត្ដម ទី សុវិនថាល់ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តព្រះវិហារ បានបើកការស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនចូលពីឡាវមកកម្ពុជាតាមផ្លូវទឹក នៅចំណុច ភូមិកំពង់ពោធិ៍ ឃុំកំពង់ស្រឡៅ១ ស្រុកឆែម ខេត្តព្រះវិហារ ។ករណីខាងលេីនេះ កម្លាំងបានឃាត់ខ្លួនជនសង្ស័យ ០២នាក់ ៖ ១-ឈ្មោះ MOUAN VORLABOUD ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិឡាវ និង២-ឈ្មោះ កែវ ថា ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិ ឡាវ។
វត្ថុតាងចាប់យកបាន ៖ -សារធាតុញៀនប្រភេទមេតំហ្វេតាមីន(ICE)៥កញ្ចប់ធំ ទម្ងន់ ៤៩៨៨,៨៤ក្រាម និងមធ្យោបាយដឹកជញ្ជួនទូកយន្ត ១គ្រឿង ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ បានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីកសាងសំណុំរឿងបន្តទៅសាលាដំបូងខេត្តព្រះវិហារតាមនីតិវិធី ៕