ខេត្តកំពត ៖ ស្នងការដ្ឋាននគរបាលខេត្តកំពត សូមថ្លែងអំណរគុណ និងកោតសរសើរចំពោះទឹកចិត្តសប្បុរសធម៌របស់ក្រុមហ៊ុនដែលបានជួយឧបត្ថម្ភគាំទ្រនូវសម្ភារៈ ក្នុងការរួមចំណែកប្រយុទ្ធប្រឆាំងនិងបង្ការទប់ស្កាត់ជំងឺកូវីដ-១៩។
ក្រុមហ៊ុនដែលបានចូលរួមឧបត្ថម្ភជាសម្ភារៈក្នុង ប្រយុទ្ធប្រឆាំងនិងបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ រួមមានដូចខាងក្រោម៖
១. លោក គង់ ចាន់ណា និងក្រុមការងារ (ក្រុមហ៊ុន គង់ វង្សប្រណិត) ។
២. លោក ព្រំ សុធា (ម្ចាស់ក្រុមហ៊ុន ភី អេស ធី កុំព្យូទ័រ) ។
៣. លោក អ៊ិន ណាង (ម្ចាស់ក្រុមហ៊ុន Show Up Real Estate) ។
៤. លោក សន សេងថាន (សហ្វផញ អូតូអាយឌី)។
៥. លោក ជា ចាន់ថន (សារឿន អេស៊ា រៀលប្រផឺធី)។
៦. លោក ឃុន ប៊ុនណា (ម្ចាស់ ខេធីស៊ី កាមេរ៉ា សុវត្តភាព)។
៧. លោក ចាំង ហ៊ុយម៉េង (ម្ចាស់ហាងលាង ហាក់អេឡិចត្រូនិច)។
សម្ភារៈទាំងនោះរួមមាន ៖ ម៉ាស់ ១០ កេសធំ អាកុល ១០កាន ម៉ាស៊ីនវាស់កំដៅចំនួន ៥ឈុត និងទឹកសុទ្ធ ១០០កេស ៕