ខេត្តព្រះសីហនុ ៖ ព្រឹកថ្ងៃពុធ ទី៣០ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីលោកឧកញ៉ា មន្ត្រីរាជការ និងសប្បុរសជន ដែលបាននាំយកថវិកាឧបត្ថម្ភជូនសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដើម្បីចូលរួមអបអរសាទរខួបទី ១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ “ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងកសាងធនធានរបស់សង្គម”ដើម្បីយកមកប្រើប្រាស់បម្រើសកម្មភាពមនុស្សធម៌ជួយប្រជាពលរដ្ឋរងគ្រោះ ដែលជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ នៅទីស្នាក់ ការសាខាកាកបាទក្រហមកម្ពុជាខេត្ត ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ឯកឧត្ដម គួច ចំរើន ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងអំណរគុណចំពោះ លោកឧកញ៉ា ទៀ វិចិត្រ ដែលបានចូលរួមសកម្មភាពការងារសង្គមជាមួយរដ្ឋបាលខេត្តព្រះសីហនុ និងមានសប្បុរសជនដែលបាននាំយកថវិកាឧបត្ថម្ភដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដើម្បីឱ្យសាខាមានថវិកា សម្ភារៈ និងធនធាន ដើម្បីយកមកបម្រើសកម្មភាពមនុស្សធម៌ចែកជូនបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ ពិសេសប្រជាពលរដ្ឋដែលកំពុងខ្វះខាតស្បៀងក្នុងអំឡុងជំងឺរាតត្បាតកូវីដ-១៩ ក្នុងខេត្តព្រះសីហនុ ដោយមិនប្រកាន់វណ្ណ: ពណ៌សម្បុរ ជាតិសាសន៍ ឬនិន្នាការនយោបាយ គឺធ្វើយ៉ាងណាយើងជួយប្រជាពល រដ្ឋឱ្យបានទាន់ពេលវេលា មិនទុកឱ្យប្រជាពលរដ្ឋយើងណាម្នាក់ខ្វះខាតស្បៀងស្លាប់នោះទេ ។
ឯកឧត្តម ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ក៏បានអំពាវនាវដល់លោកឧកញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី និងបងប្អូនសប្បុ រសជនទាំងអស់បន្តជួយឧបត្ថម្ភគាំទ្រសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុរបស់យើងបន្តទៀត ដើម្បីសាខាមានធនធានថវិកា សម្ភារៈដើម្បីយកមកធ្វើការចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះមហន្តរាយ និងប្រជាពលរដ្ឋខ្វះខាតស្បៀងបានទាន់ពេលវេលា ។
ឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុបានបញ្ជាក់ថា យើងពិនិត្យឃើញក្រុមគ្រូពេទ្យរបស់យើងបានអនុវត្តបានត្រឹមត្រូវមិនមានការឆ្លងកូវីដ ព្រោះគ្រូពេទ្យយើងបានប៉ះពាល់ជាមួយអ្នកជំងឺកូវីដ-១៩ យ៉ាងតិច២ ឬ ៣ដង ការអនុវត្តវិធានការសុខាភិបាល និងវិធានការ ៣.ការពារ និង ៣.កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទប់ស្កាត់ការឆ្លងជំងឺកូវីដ ព្រោះការរក្សាគម្លាតសុវត្ថិភាព និងធ្វើអនាម័យ ពាក់ម៉ាសជាអាវក្រោះទី១ ការចាក់វ៉ាក់សាំងជាអាវក្រោះទី២ ទន្ទឹមនោះយើងក៏បានធ្វើកិច្ចការពីរ ទី១.មន្ទីរពិសោធន៍វិភាគរកមេរោគកូវីដ-១៩ ទី២.យើងមានម៉ាស៊ីនផលិតអុកស៊ីសែន ដោយមិនចាំបាច់ឡើងទៅដឹកអុកស៊ីសែនមកពីរាជធានីភ្នំពេញ៕