ខេត្ដកំពង់ចាម ៖ គម្រោង មូលនិធិ ឃុំ -សង្កាត់ ឆ្នាំ ២០២១ របស់ គណៈកម្មការ ជាតិ សម្រាប់ ការអភិវឌ្ឍន៍ តាម បែប ប្រជាធិបតេយ្យ នៅ ថ្នាក់ ក្រោម ជាតិ លេីការ កសាង ហេដ្ឋារចនាសម្ពន្ធ័ ក្នុង ភូមិសាស្ត្រ ស្រុក ព្រៃឈរ ត្រូវ បាន ដាក់ ឲ្យ ដំណើរ ការ ដេញ ថ្លៃ ដេីម្បី សាងសង់ ផ្លូវ បេតុង ចំនួន ៧ខ្សែ នាព្រឹក ថ្ងៃ ទី ៨ ខែកក្កដា ឆ្នាំ ២០២១ នៅ សាលា ស្រុក ព្រៃឈរ ក្រោម វត្តមាន លោក ឡី មិច នាយក រង រដ្ឋបាល សាលា ខេត្ត កំពង់ចាម និងលោក លី ប៊ុនអ៊ន អភិបាល រង ស្រុកព្រៃឈរ ដោយ មាន ការ ចូលរួម ពី ក្រុម ការងារ សម្របសម្រួល ខេត្ត និងស្រុក គណៈកម្មការ លទ្ធកម្ម និង តំណាង ក្រុម ហ៊ុន ទទួល ការ ជា ច្រើន រូប ផង ដែរ ។
ឆ្លៀត ក្នុង ឱកាសនោះដែរ លោក លី ប៊ុនអ៊ន អភិបាល រង ស្រុកព្រៃឈរ បាន ធ្វើ ការ ណែនាំ ជំរុញ ដល់ គណៈកម្មការ លទ្ធកម្ម និង ក្រុម ហ៊ុន ទទួល ការ ទាំងអស់ ត្រូវ អនុវត្ត គម្រោង ឲ្យ មាន តម្លាភាព និង ធ្វើ ការ សាងសង់ សំណង់ ឲ្យ ត្រូវ តាម បទដ្ឋាន លក្ខណៈ បច្ចេកទេស ប្រយោជន៍ ដល់ ការ ប្រើប្រាស់ បាន យូរ អង្វែង ។
លោក ឡី មិច នាយក រង រដ្ឋបាល ខេត្ត បាន ថ្លែង អំណរគុណ ដល់ អាជ្ញាធរ ស្រុកព្រៃឈរ ដែល បាន រៀបចំ ការ ដេញ ថ្លៃ នេះ ឲ្យ មាន សណ្ដាប់ ធ្នាប់ និង របៀបរៀបរយ ព្រមទាំង បាន សំណូមពរ ដល់ តំណាង ក្រុម ហ៊ុន ឲ្យ គោរព តាម ក្រមសីលធម៌ របស់ អ្នក ទទួល ការ និង ចូលរួម សហការ ជាមួយ អាជ្ញាធរ ដេីម្បី បង្ការ ទប់ស្កាត់ ការ ឆ្លង រីករាល ដាល នៃ ជំងឺ កូវីដ -១៩ ផងដែរ ។
គួរ បញ្ជាក់ ផង ដែរ ថា ការ ដាក់ ដេញ ថ្លៃ គម្រោង ខាង លើ នេះ គឺមាន ផ្លូវ បេតុង អាមេ ចំនួន ៧គម្រោង ក្នុង នោះ មាន ១-ឃុំ ក្រូច សាងសង់ផ្លូវបេតុងអាមេ ប្រវែង ៣៨១ ម៉ែត្រ ទទឹង៤ម៉ែត្រ នៅភូមិក្រូច ។
២-ឃុំ តុងរ៉ុង សាងសង់ផ្លូវបេតុងអាមេ ប្រវែង ៣៩៨ ម៉ែត្រ ទទឹង៤ម៉ែត្រ នៅភូមិផ្ទះខ្ពស់។
៣-ឃុំ ថ្មពូន សាងសង់ផ្លូវបេតុងអាមេ ប្រវែង ៤០០ ម៉ែត្រ ទទឹង ៤ម៉ែត្រ នៅភូមិត្រពាំងបឹង និងភូមិថ្មពូន កណ្តាល។
៤-ឃុំ បឹងណាយ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ៤៥១ ម៉ែត្រ ទទឹង៤ម៉ែត្រ នៅភូមិទួលខ្វាវ ។
៥-ឃុំ ព្រៃឈរ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ៣១៤ ម៉យ ទទឹង៤ម៉ែត្រ នៅភូមិព្រៃឈរ ។
៦-ឃុំ ស្រង៉ែ សាងសង់ផ្លូវបេតុងអាមេប្រវែង ៣០៧ ម៉ែត្រ ទទឹង៥ម៉ែត្រ នៅភូមិត្រពាំងធំ ។
៧-ឃុំ សំរោង សាងសង់ផ្លូវបេតុងអាមេ ប្រវែង ៣៩៥ ម៉ែត្រ ទទឹង៤ម៉ែត្រ នៅ ភូមិសំរោង ៕