ខេត្តកំពង់ចាម៖ រាជរដ្ឋាភិបាលក៍ដូចជាក្រសួងសុខាភិបាល បានអំពាវនាវកុំឲ្យប្រជាពលរដ្ឋជួបជុំគ្នា ប្រមូលផ្ដុំគ្នាខណ:ជម្ងឺកូវីដ១៩កំពុងឆ្លងចូលសហគមន៍។
បេីក្រឡេកមេីលទីតាំងល្បែងសុីសងជល់មាន់ មួយកន្លែងដែលស្ថិតនៅក្នុងភូមិខ្ចៅ ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម ដែលមានផ្លូវចូលពីផ្លូវកៅស៊ូប្រហែល៨០០ម៉ែត្រទៅក្នុងចំការស្វាយ លេងក្រោមដើមឈើធំមួយ ដែលគេស្គាល់ថា ម្ចាស់ឈ្មោះ ហុក បាននិងកំពុងបេីកលេងយ៉ាងរំភេីយមិនខ្លាចអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានឡេីយ ហាក់បីដូចប្រទេសគ្មានច្បាប់ ដោយប្រមូលផ្ដុំគ្នាបេីកលេងយ៉ាងសប្បាយទៅវិញ ខណះអាជ្ញាធរមានសមត្ថកិច្ចមិនបង្ក្រាប។
ទោះបីជាគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញឲ្យអនុវត្ដន៍ទូទាំងប្រទេសក្ដី ទួយ៉ាងទីតាំងល្បែងសុីសងជល់មាន់ ខាងលើនេះ បាននិងកំពុងបេីកលេងជារៀងរាល់ថ្ងៃដោយមានលក្ខណទ្រង់ទ្រាយធំដោយប្រមូលផ្ដុំមនុស្សយ៉ាងច្រើនកុះករ។
បើយោងតាមប្រភពច្បាស់ការ ពីអ្នកចេញចូលលេងល្បែង ទីតាំងខាងលើបានឲ្យដឹងថាទីតាំងនេះគឺជាក្ដីសុខសាន្ដសម្រាប់ពួកគេលេងដោយគ្មានក្ដីព្រួយបារម្ភហេីយគ្មានសមត្ថកិច្ចណាមករំខានដែរព្រោះថាម្ចាស់ ឈ្មោះ ហុក បានរត់ការអត់ហើយ។
ហើយអ្វីដែលសំខាន់ទៀតនោះគេសង្កេតឃើញថា បទល្មើសចោរកម្មក៏កើតឡេីងដូចជាចោរឆក់ ចោរលួច ចោរប្លន់ គាស់ផ្ទះយកទ្រព្យសម្បតិរបស់បងប្អូនប្រជាពលរដ្ឋជាដើម គឺអាចកើតចេញពីល្បែងស៊ីសងទាំងនេះឯង។
ជុំវិញករណីខាងលេីនេះលោកជា ជួន អធិការនគរបាលស្រុកកងមាសបានប្រាប់អង្គភាពសារព័ត៌មាន BPN News តាមប្រពន្ធ័អេឡិចត្រនិច( what App)ថា៖លោកអត់ដឹងទេឥឡូវនេះលោកនៅខេត្ដព្រះវិហារ។
ពាក់ព័ន្ធនឹងករណីនេះដែរប្រជាពលរដ្ឋបានសុំណូមពរដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ជាពិសេសលោក ឧត្ដមសេនីយ៍ទោឯកម កុសល ស្នងការខេត្ដកំពង់ចាម មេត្តាចុះពិនិត្យ និងបង្ក្រាបទីតាំងដែលបើកល្បែងសុីសងនេះផង ដើម្បីឲ្យស្របតាមគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាពទាំង៩ ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញក៍ដូចជាសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាលផងដែរ។
អង្គភាពយើងនឹងផ្សាយលម្អិតជាបន្តបន្ទាប់ទៀត ប្រសិនបើមានការពន្យល់បកស្រាយ ពីអាជ្ញាធរ និង សមត្ថកិច្ច ឬសាម៉ីភាគីពាក់ទាំងអស់ ជុំវិញក្តីព្រួយបារម្ភ និងការលើកឡើងពីសំណាក់ប្រជាពរដ្ឋ នូវការបើកបនល្បែងស៊ីសងខាងលើ៕