ខេត្តស្វាយរៀង ៖ រដ្ឋបាលខេត្តស្វាយរៀងសម្រចបិទជាបណ្តោះអាសន្នវត្តព្រៃឆ្លាក់ ស្ថិតនៅភូមិព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខណៈមានអាចារ្យម្នាក់វិជ្ជមានកូវីដ-១៩។
លោកតាអាចារ្យរូបនេះមាន ឈ្មោះ ងួន អុន ភេទប្រុស អាយុ ៧៣ឆ្នាំ រស់នៅភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។
រដ្ឋបាលខេត្ត ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ កម្មករ កម្មការិនី ដែលធ្លាប់ពាក់ព័ន្ធជាមួយវត្តព្រៃឆ្លាក់ ឫបុគ្គលខាងលើ គិតចាប់ពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ ទាំងផ្ទាល់ និងប្រយោល សូមធ្វើចត្តាឡីស័ក តាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោហ៊ុនសែន។
ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ១៩ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ ខេត្ត តាមរយៈលេខទូរស័ព្ទ 088 783 6666 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត៕