ខេត្តស្វាយរៀង៖នាព្រឹកថ្ងៃសៅរ៍ ៨កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាអនុប្រធាន ក្រុមការងារចុះមូលដ្ឋានឃុំគ្រួស និងលោកជំទាវ ជា ច័ន្ទនីតា បានអញ្ជើញនាំយកសម្ភារទេយ្យទាន គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាក្នុងវត្តសាមគ្គីមានជ័យ ស្ថិតនៅភូមិសំរោង ឃុំគ្រួស ស្រុកស្វាយជ្រំ ។ ក្នុងនោះមានការចូលរួមពីលោកមេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ ពុទ្ធបរិស័ទ្ធចំណុះជើងវត្តផងដែរ។សម្ភារជាទេយ្យទានរួមមាន អង្ករ ១០០គីឡូ មី ២កេស ម៉ាស៊ូត ៣០លីត្រ អាល់កុល ២០លីត្រ ម៉ាស់ ១០ប្រអប់ ភេសជ្ជៈ ២កេស ទឹកបរិសុទ្ធ ២កេស ត្រីខ ៤យួរ ទឹកស៊ីអ៊ីវ ២យួរ ខ្ទឹមស សាប៊ូលាងដៃ ទឹកសម្លាប់មេរោគ និងថវិកាមួយចំនួន។
ឆ្លៀតក្នងឱកាសនោះ ឯកឧត្ដម បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តមកប្រគេន និងជូនដល់ព្រះសង្ឃ អាជ្ញាធរមូលដ្ឋាន និងពុទ្ធបរិស័ទ្ធផងដែរ។ជាពិសេសចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាល ចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រក្សាគម្លាតសុវត្ថិភាព លាងសម្អាតដៃជាប្រចាំ ដើម្បីជៀសផុតពីការឆ្លងនៃជំងឺមួយនេះទាំងអស់គ្នា។