ខេត្ដស្វាយរៀង៖នារសៀលថ្ងៃអង្គារ ១១កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ
ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងប្រធានក្រុមការងាររៀបចំបូជាសពដែលទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ខេត្ត តំណាងឯកឧត្តមអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពីធីប្រគល់ថវិការាជរដ្ឋាភិបាលឧបត្ថម្ភជូនគ្រួសារសពដែលស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងស្រុកកំពង់រោទិ៍ ចំនួន ២គ្រួសារ រួមមានឃុំត្នោត ១គ្រួសារ និងឃុំព្រះពន្លា ក្នុងមួយគ្រួសារថវិកាចំនួន ៥.០០០.០០០រៀល។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោកអភិបាលស្រុកស្វាយជ្រំ លោកនាយករដ្ឋបាលសាលាស្រុក និងបងប្អូនប្រជាពលរដ្ឋជាសមាជិកគ្រួសារសព៕