សមត្ថកិច្ចឲ្យដឹងថា ទូកមួយគ្រឿងបានឆាបឆេះជាអគ្គិភយ័ពេលកំពុងបើកបរក្នុងសមុទ្រ កោះរ៉ុង វេលាម៉ោង១០កន្លះព្រឹក ថ្ងៃទី២១ ខែកក្តដាឆ្នាំ២០២១ នៅចំណុចចន្លោះផែ សហគមន៍ភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។
អ្នកបើកបរទូកឲ្យដឹងថា នៅលើទូកមានមនុស្សចំនួន១១នាក់ ស្រី៥នាក់ មានទាំងមនុស្សចាស់និងក្មេងតូចផង បានចេញដំណើពីផែសហគមន៍ភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ឆ្ពោះទៅផែ៥២ ក្នុងសង្កាត់១ ក្រុងព្រះសីហនុ លុះដល់កន្លែងកើតហេតុ ម៉ាស៊ីនបានធ្លាយទុយោប្រេង ប៉ះនឹងបំពង់ស៊ីម៊ាំងម៉ាស៊ីនទូកបណ្តាលអោយមានភ្លើងឆាបឆេះ ជាអគ្គិភយ័ នៅលើទូក ។
ហេតុការណ៍បានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ (ឈ្មោះហ៊ីង ស្រស់ ភេទស្រី អាយុ៥០ឆ្នាំ រស់នៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ) និងរងបួសចំនួន០៦នាក់ ក្នុងនោះរបួសធ្ងន់ម្នាក់ជាអ្នកបើកបរទូក ។
ពេលកើតហេតុភ្លាមៗ ក៍មានការជួយសង្គ្រោះពីអូបរ័ល្បឿនលឿនដែលនៅជិតដឹកជញ្ជូនជនរងគ្រោះមកកាន់ដីគោក និងការជួយសង្គ្រោះពីសមត្ថកិច្ចនិងប្រជាពលរដ្ឋបន្ថែមទៀត នាំយកអ្នករងបួសមកមន្ទីរពេទ្យ៕