ខេត្ដកំពង់ចាម៖ កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត រួមនឹងអភិបាលរងខេត្ត នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ បានអញ្ជើញទទួលអំណោយជាសម្ភារ និងថវិកា ពីសប្បុរសជន ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ដេីម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ខណៈកម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលរួមគ្នា ប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណ និងជូនពរដល់ សប្បុរសជន ដែលបានឧបត្ថម្ភគាំទ្រដល់គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលជាការចូលរួមចំណែក យ៉ាងសំខាន់ ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាតជំងឺដ៏កាចសាហាវនេះ ហើយក៏ជាការជួយរំលែកទុក្ខលំបាក និងការខ្វះខាត របស់បងប្អូនពលករចំណូលស្រុក ក៏ដូចជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ ដែលកំពុងធ្វើចត្តាឡីស័ក ផងដែរ ។
គួរបញ្ជាក់ផងដែរថា ពិធីប្រគល់ និងទទួលអំណោយនេះ ដោយលោកសៀម សាវ៉ាន់ និងលោកស្រី ជួង ម៉ារុន បានជួយឧបត្ថម្ភ ថវិកាចំនួន ១០លានរៀល ម៉ាស ១៥កេស អាល់កុលSNK ១៥កាន ទឹកបរិសុទ្ធវីតាល់ ១៥០កេស ត្រីខ ១០០០កំប៉ុង និងមី ចំនួន១០០កេសតូច ផងដែរ ៕