ខេត្ដបន្ទាយមានជ័យ ៖ អភិបាលខេត្តបន្ទាយមានជ៏យ ឯកឧត្ដម អ៊ុំ រាត្រី ស្នើអោយស្រុកពីរម៉ាឡៃនិងអូរជ្រៅដែល ទើបបានទទួលអាគារការិយាល័យច្រកចេញចូលតែមួយ បន្តផ្សព្វផ្សាយនិងធ្វើបញ្ជរបិតប្រកាសនូវតម្លៃសេវាជូនដល់ពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីអោយយល់ពីតម្លៃសេវាសាធារណៈផ្សេងៗ ងាយស្រួលដល់ការស្នើសុំ កាត់បន្ថយពេលវេលានិងការចំនាយថវិការ បង្កើនភាពជឿជាក់ជូនពួកគាត់។
ឯកឧត្ដម អ៊ុំ រាត្រីថ្លែងដូច្នេះកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០២១ ខណះអគារការិយាល័យច្រកចេញចូលតែមួយ ចំនួន២បន្ថែមទៀតនៅរដ្ឋបាលស្រុកម៉ាឡៃ និងរដ្ឋបាលស្រុកអូរជ្រៅ ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ ក្រោយការសាងសង់រួចរាល់ដើម្បីបម្រើសេវាសាធារណៈផ្សេងៗជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា នៅក្នុងក្រុងស្រុកទាំង៩ទូទាំងខេត្តបន្ទាយមានជ័យ នៅសល់តែពីស្រុកប៉ុណ្ណោះមិនទាន់ដំណេីរការិយាល័យច្រកចេញចូលតែមួយ។
ដោយឡែកអាគារច្រកចេញចូលនៅស្រុកស្វាយចេក ក៏បានសាងសង់រួចរាល់គ្រោងនឹងដាក់ឱ្យប្រេីប្រាស់ផ្លូវការនៅសប្តាហ៍ក្រោយ ចំពោះភ្នំស្រុកកំសាងសងមិនទាន់រួចរាល់នោះទេ។
ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់មន្ត្រីត្រូវខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានល្អប្រសេីរ ត្រូវមានអាប្បកិរិយាសុភាពរាបសារួសរាយរាក់ទាក់ជាមួយពលរដ្ឋ ពេលមកសុំការផ្តល់សេវា ដោយមិនត្រូវប្រើពាក្យពេជន៍មិនសមរម្យទៅលើពួកគាត់ដែលជាពលរដ្ឋឡើយ។
មួយវិញទៀតឯកឧត្តម អ៊ុំ រាត្រី ក៏បានណែនាំបន្ថែមដល់ថ្នាក់ដឹកនាំក្រុង-ស្រុក គ្រប់អង្គភាពការិយាល័យច្រកចេញចូលតែមួយត្រូវមានការបិទបដាប្រកាសព័ត៌មានទាក់ទិនទៅនឹងការផ្តល់សេវាផ្សេងៗជូនដល់ប្រជាពលរដ្ឋ ថាតើសេវាណាខ្លះត្រូវមានការបង់សេវា សេវាណាខ្លះដែលមិនត្រូវមានការបង់សេវា ដើម្បីឲ្យប្រជាពលរដ្ឋបានយល់ដឹង ពិសេសត្រូវចូលរួមផ្សព្វផ្សាយពីសេវាសាធារណៈផ្សេងៗ ឲ្យដល់មូលដ្ឋានដេីម្បីគាត់បានជ្រាបនិងយល់ដឹងទាំងអស់គ្នា៕