បាល់ទាត់ ៖ ក្រុមបាល់ទាត់មាន់ខ្នាយមាស Tottenham Hotspur នឹងត្រូវតតាំងជាមួយក្រុមមកពីហូឡង់ Ajax សម្រាប់ជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Champions League រាត្រីនេះ ដែលនឹងធ្វើឡើងនៅកីឡដ្ឋាន White Hart Lane។
ក្រុម Spurs របស់អង់គ្លេសពុំមានកីឡាករសំខាន់ ២រូបរួមមាន កីឡាករខ្សែប្រយុទ្ធ Harry Kane ដោយសារបញ្ហារបួស រហូតដល់ចប់រដូវកាល គ្រាដែលមិត្តរួមក្រុម Son Heung-min ជាប់បម្រាម ដោយសារទទួលកាតលឿង ២ដងនាអំឡុងការប្រកួតក្នុងវគ្គ ៨ក្រុមចុងក្រោយ និងវគ្គ១៦ក្រុមនាពេលកន្លងមក។
ទាំង Spurs និង Ajax ពុំដែលមានប្រវត្តិជួបគ្នានាពេលកន្លងមកនោះទេ គ្រាដែលមាន់ខ្នាយមាសបានទម្លាក់ក្រុមខ្លាំង Manchester City ក្នុងវគ្គ ៨ក្រុមចុងក្រោយ និង Ajax បានយកឈ្នះ Juventus ដែលជាជើងខ្លាំងរបស់អ៊ីតាលី ដើម្បីឡើងមកជួប Spurs ដែលជាគូប្រជែងចុងក្រោយ មុនឈានដល់ដណ្តើមពាន៕