ខេត្តស្វាយរៀង ៖ លោក គង់ សុភី និងភរិយា យោគ សានីន ព្រមទាំងបុត្រ បានចូលប្រគេនរួមអង្គកឋិនទាននៅ វត្តថ្មី ហៅវត្តពាមអំពិល ស្ថិតក្នុងឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង ថ្ងៃអាទិត្យ ៣កើត ខែកត្តិក ឆ្នាំផ្លូវត្រីស័ក ព.ស.២៥៦៥ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១។
ដោយមានសន្ធាជ្រះថ្លាក្នុងវិស័យព្រះពុទ្ធសាសនាលោក គង់ សុភី និងភរិយា យោគ សានីន ព្រមទាំងបុត្រ បានចំណាយនូវទ្រព្យសម្បត្តិផ្លាល់ខ្លួនផ្តួចផ្តើមធ្វើបុណ្យកឋិនទានចូលរួមជាមួយបងប្អូនប្រជាពុទ្ធបរិស័ទចំនុះជើងវត្តថ្មី ហៅវត្តពាមអំពិល ។
អង្គកឋិនទាន គឺជាបុណ្យមួយដែលប្រជាពុទ្ធបរស័ទ្ធខ្មែរយើងបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំបន្ទាប់ ពីបុណ្យចូលព្រះវស្សាផុតទៅ ដែលមានរយៈពេលធ្វើបុណ្យកឋិនទាននេះមានតែរយៈពេល ២៩ថ្ងៃ ហើយក្នុងវត្តនីមួយៗ បានដង្ហែរអង្គកឋិនទានបានតែម្តងក្នុងមួយឆ្នាំ ដើម្បីនាំមកនូវគ្រឿងទេយ្យទានជាអង្គកឋិនមាន ស្បង់ ចីវរនិងសង្ឃដី ក្រៅពីនេះ គឺជាបរិក្ខារបស់អង្គកឋិនទាំងអស់ រួមនិងបច្ច័យជាច្រើនទៀងសម្រាប់នាំមកវេរប្រគេនដល់ព្រះសង្ឃដែលគង្សចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមានីមួយៗសម្រាប់ប្រើប្រាស់កសាងសមិទ្ធិផលនានាក្នុងទីអារាម ។
ការរៀបចំផ្តួចផ្តើមអង្គកឋិនទាននេះ ក៏បានឧទ្ទិសជូននូវបុណ្យកុសលទាំងឡាយ ដែលកើតពីសទ្ធាជ្រះថ្លាធ្វើបុណ្យកឋិនទានសាមគ្គីនេះ ជូនចំពោះជីដូនជីតា ញាតិកាទាំងប្រាំពីសណ្តានដែលបានចែកឋាន ទៅកាន់លោកខាងមុខ ព្រមទាំងបានជូននូវបុណ្យកុសលចំពោះឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី និងពុទ្ធបរិស័ទចំណុះជើងវត្ត ជាអ្នកផ្តើមបុណ្យ សូមបានសុខ ចំរ៉ុងចំរើនជារៀងរហូតទៅ៕