ខេត្ដស្វាយរៀង៖ស្ថានភាពផ្លូវទៅព្រំដែនទ្វេភាគីបុសមនស្ថិតនៅភូមិស្រម៉រ ឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀងកំពុងរងការខូចខាតយ៉ាងដំណំដោយសាររថយន្តធុនយក្សដឹកបំផ្លាញផ្លូវមិនត្រូវបានអាជ្ញាធរក៏ដូចជាមន្ទីរជំនាញ អើរពើរនោះឡើយពលរដ្ឋស្នើដល់អភិបាលខេត្តស្វាយរៀងសូមជួយអន្តរាគមន៍ជួសជុលផ្លូវមួយខ្សែនេះផងព្រោះពិបាកធ្វើដំណើរខ្លាំងណាស់។
ប្រជាពលរដ្ឋនៅឃុំបុសមនបានថ្លែងឲ្យដឹងថាអាជ្ញាធរឃុំ ស្រុក ហាក់បីដូចពុំបានអើពើរករណីក្រុមឈ្មួញដែលមានរថយន្តយីឌុបធុនយក្សដឹកទំនិញបំផ្លាញផ្លូវធ្វើឲ្យខូចស្រុតផ្លូវក្លាយជារណ្តៅ ជង្ហុក ប្រមាណ ជាង៨,០០០ម៉ែត្រ ។
បើតាមប្រជាពលរដ្ឋ បានឲ្យដឹងថា ចាប់ពីផ្លូវជាតិលេខ១៣ ឆ្លងកាត់ភូមិចំនួន៣ ឆ្ពោះទៅច្រកទ្វាព្រំដែនទ្វេភាគីបុស្សមន ឃុំបុសមន ជារាងរាល់ឆ្នាំតែងតែពិបាកក្នុងការធ្វើដំណើដល់ប្រជាពលរដ្ឋ ជាពិសេសសិស្សានុសិស្ស ទៅសាលារៀន សម្រាប់នៅចុងឆ្នាំនេះរយន្តដឹកទំនិញចេញចូលតាមច្រកទ្វេភាគីបុសមនមានចំនួនច្រើនធ្វើឲ្យសមត្ថកិច្ចនៅច្រកនេះសើមមាត់ សើមករ មិនខ្វល់ពីលំបាកដល់ពលរដ្ឋឡើយ។
តាមប្រភពពីអាជីវករបានបង្ហើបឲ្យដឹងថារាល់ការដឹកទំនិញបាននៅតាមច្រកទ្វេភាគីបុសមននេះ ពួកគេសុទ្ធតែបានបង់លុយទៅឱ្យមេប៉ុស្តិ៍ច្រកទ្វេភាគីបុសមន នឹងគយ ព្រមទាំងសមត្ថកិច្ចមួយចំនួនទៀតទើបអាចដំណើរការរកស៊ីនៅច្រកនេះបាន។
ទាក់ទិនករណីនេះដែរលោកប្រធានក្រុមប្រឹក្សាឃុំបុស្សមន បានឲ្យដឹងថា លោកបានរាយការណ៍ជូនលោកអភិបាលស្រុករំដួលដើម្បីស្នើទៅលោកអភិបាលខេត្តរួចហើយ។
ចំណែកលោកសំ នីតូ ប្រធានមន្ទីរ អភិវឌ្ឍន៍ជនបទខេត្តស្វាយរៀងបានឲ្យដឹងថា ផ្លូវមួយខ្សែ ខាងលើនេះមានប្រវែងជាង១០គីឡូម៉ែត្រពីផ្លូវជាតិលេខ១៣ឆ្ពោះទៅច្រកទ្វាព្រំដែនបុស្សមន លោកបានទទួលសំណើរពីអាជ្ញាធរឃុំ ស្រុករួចហើយ មន្ទីរបានឆ្លងលោកអភិបាលខេត្តហើយបានដាក់សំណើរសុំទៅដល់ក្រសួងអភិវឌ្ឍន៍ជនបទ រួចរាល់ហើយដែរ ដោយក្រសួងតម្រូវឲ្យក្នុង១ឆ្នាំផ្លូវក្រាលកៅស៊ូប្រវែង៤,៣០០ម៉ែត្រ ដូច្នេះឆ្នាំ២០២១នេះ គឺធ្វើបានតែ៤,៣០០ម៉ែត្រ ហើយនិងបន្តនៅឆ្នាំ២០២២មានចំនួន៤,៣០០ម៉ែត្រទៀតដោយនៅចុងខែតុលានេះមានភ្លៀងធ្លាក់ខ្លាំង មិនអាចធ្វើបន្តនិងរង់ចាំរាំងភ្លៀងនិងចុះធ្វើបន្តទៀតហើយ។
ចំពោះចំណុចផ្លូវខូចស្រុតជារណ្តៅ នៅត្រង់ចំណុចភូមិស្រម៉ គឺលោកអភិបាលស្រុកនិងមន្ទីរបានយកថ្ម ទៅដាក់ហើយដើម្បីឲ្យរថយន្ត ក៏ដូចប្រជាពលរដ្ឋអាចធ្វើដំណើរបានសូមប្រជាពលរដ្ឋយោគយល់នេះជារដូវភ្លៀង ពេលចាក់ដីហើយមានភ្លៀង ម្យ៉ាងមានរថយន្តដឹកទំនិញធុនធំចរាចរណ៍ទៀតទើបធ្វើឲ្យខូចផ្លូវខ្លាំងបែបនេះ។
ទោះបីយ៉ាងណារថយន្តធុនយក្សនៅតែបន្តបើកបរលើផ្លូវនេះមិនអាចធានាបាននោះទេដូច្នេះផ្លូវនៅតែខូចបើពុំមានការអន្តរាគមន៍ពីអាជ្ញាធរនោះទេច្បាស់ជាពលរដ្ឋនៅតែពិបាកធ្វើដំណើរដដែល៕