ភ្នំពេញ៖ (បឋម) ជនសង្ស័យដែលជាជនចិនម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅទី១ ឃាត់ខ្លួនភ្លាមៗបន្ទាប់ពីរូបគេបានព្យាយាមយកគ្រាប់បែកចូលក្នុងហាងលក់គុជមួយកន្លែង ស្ថិតក្នុងភូមិត្រពាំងថ្លឹងទី១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា ជនសង្ស័យខាងលើម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនម្នាក់ភ្លាមៗ និង៣នាក់ទៀតសង្ស័យពាក់ព័ន្ធត្រូវបានឃាត់ខ្លួនមកសួរនាំជាបន្តបន្ទាប់ផងដែរ។ ហើយខណៈពេលនេះគេឃើញវត្តមានលោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងជំនាញស៊ីម៉ាក់ ចុះមកត្រួតពិនិត្យ ថាត្រូវដោះគ្រាប់មិនទាន់ផ្ទុំនោះយ៉ាងណា។
ព័ត៌មានលម្អិតអង្គភាពយើងនឹងផ្សាយជូនជាបន្តបន្ទាប់ទឿតនៅពេលក្រោយ!