ខេត្ដស្វាយរៀង៖ រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងខិតខំប្រឹងប្រែងស្ថាបនា កសាងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធ័ ដូចជា៖ ស្ពាន, ផ្លូវ, ថ្នល់ ខ្វាត់ខ្វែងដែលជាសសៃឈាមសេដ្ឋកិច្ចក្នុងការដឹកជញ្ជួនដំណាំកសិផលនានារបស់បងប្អូនប្រជាពលរដ្ឋតែផ្លូវលំមួយខ្សែនេះត្រូវបានបំផ្លាញដោយក្រុមរថយន្ដដឹកស្រូវខ្នាតយក្សនិងរថយន្ដដឹកថ្មជាបណ្ដើរៗតួយ៉ាងផ្លូវលំមួយខ្សែ នៅ ឃុំជ្រុងពពេល នៃស្រុករំដួល។
ជាក់ស្ដែងផ្លូវលំមួយខ្សែស្ថិតនៅក្នុងភូមិត្រពាំងក្រែត ឃុំជ្រុងពពេល ស្រុករំដួល ខេត្ដស្វាយរៀង កំពុងក្លាយទៅជាផ្លូវលំបែកភក់ទឹកដក់ ក្រហេងក្រហូង ពិបាកធ្វើដំណើរ ពេលភ្លៀងមានភ្លៀងម្ដងៗ បែកភក់ មានភាពរអិលពិបាកក្នុងការធ្វើដំណើរ ដោយសារតែក្រុមរថយន្ដដឹកស្រូវនិងរថយន្ដដឹកថ្មជាអ្នកបំផ្លាញ។
ប្រជាពលរដ្ឋរស់នៅឃុំជ្រុងពពេល បានឲ្យដឹងថា កន្លងមកផ្លូវលំមួយខ្សែនេះមានស្ថានភាពល្អស្អាតធម្មតាអាចធ្វើដំណើរបានធម្មតា មិនមានស្ថានភាពដូចសព្វថ្ងៃនេះទេ ទើបតែមួយរយៈពេលចុងក្រោយនេះ ផ្លូវលំមួយខ្សែនេះបានប្រែក្លាយទៅជាផ្លូវបែកភក់ ដក់ទឹក មានជង្ហុកតូច ធំ ក្រហេងក្រហូង ជាហូរហែរ ពិបាកក្នុងការធ្វើដំណើរ ដោយតែក្រុមរថយន្ដដឹកស្រូវធុនយក្សនឹងរថយន្ដដឹកថ្ម។
ដោយជួបបញ្ហាបែបនេះពលរដ្ឋសុំសំណូមពរដល់អាជ្ញាធរឃុំ ស្រុកនិងជំនាញខេត្ដស្វាយរៀងមេត្ដាត្រូតពិនិត្យទៅលើផ្លូវលំមួយខ្សែនេះផងដោយសព្វថ្ងៃនេះត្រូវបានក្រុមរថយន្ដដឹកស្រូវខ្នាតយក្សនិងរថយន្ដដឹកថ្មបំផ្លាញបង្កការលំបាកដល់បងប្អូនប្រជាពលរដ្ឋពិបាកធ្វើដំណើរម្យ៉ាងវិញទៀតផ្លូវមួយខ្សែនេះមានសារៈសំខាន់សម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងការដឹកជញ្ជូនកសិផលផ្សេងៗចេញ ចូលផងដែរ៕ដោយ៖លោកប៉ែន ឡា