ខេត្តតាកែវ ៖ លោកឧត្តមសេនីយ៍ទោ ដាំ ឈឿន នាយករងមន្ទីរប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀននៃអគ្គស្នងការរដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ និង ក្រុមគ្រួសារនៅថ្ងៃចន្ទ១ រោច ខែមិគសិរ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ បានជួយឧបត្ថមគ្រឿងឧបភោគបរិភោគដល់គណៈកម្មាធិការនៃគណបក្ស ប្រជាជនកម្ពុជាឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ ។
សម្ភារៈដែលបានឧបត្ថម្ភរួមមាន ៖ អង្ករចំនួន ១ តោន ទឹកត្រី ទឹកសុីអុីវចំនួន ១០០យួរ អាវចំនួន ១០០អាវ និងមួកចំនួន ១០០មួក ជូនដល់គណៈកម្មាធិការនៃគណបក្សប្រជាជនកម្ពុជាឃុំគុស ដើម្បីចាត់ចែងប្រើប្រាស់នៅក្នុងមូលដ្ឋានឃុំបម្រើឲ្យការងារគណបក្ស។
ក្នុងឱកាលនោះគណៈកម្មាធិការនៃគណបក្សប្រជាជនកម្ពុជាឃុំគុស ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ឯកឧត្តម ដាំ ឈឿន ដែលលោកតែងតែជួយ ឧបត្ថម្ភ ថវិកា និងសម្ភារៈផ្សេងៗដើម្បីរួមចំណែកអភិវឌ្ឍនៅក្នុងមូលដ្ឋានឃុំគុសជាបន្តបន្ទាប់ផងដែរ ។
គួរបញ្ជាក់ផងដែរថានេះមិនមែនជាលើកទីមួយនោះទេគឺ លោកឧត្តមសេនីយ៍ទៅ ដាំ ឈឿន និងក្រុមគ្រួសារ តែងតែជួយឧបត្ថម្ភជាសម្ភារៈ និងថវិកាមួយចំនួនជូនដល់រដ្ឋបាលឃុំគុស ដើម្បីប្រើប្រាស់នៅក្នុងមូលដ្ឋាន ៕