ក្រុងប៉ោយប៉ែត៖រសៀលថ្ងៃសុក្រទី២៤ខែធ្នូឆ្នាំ២០២១ លោកវរសេនីយ៍ឯក សៅ សារឿន អធិការ នគរបាល ក្រុងប៉ោយប៉ែត។និងលោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ រង លោកវរសេនីយ៍ទោ អ៊ុយ ផល្លី អធិការ រង បាននាំយកអំណោយរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាល ខេត្តបន្ទាយមានជ័យ ទៅចែកជូនដល់គ្រួសារអ៊ំស្រី ជា ឡា ដែលត្រូវអគ្គីភ័យត្របាក់ផ្ទះអស់១ខ្នងដែលស្ថិតនៅដុងអារាញ់ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
អំណោយរួមមានដូចខាងក្រោម៖
១-អង្ករពីរការុង១០០ គីឡូក្រាម
២-មីបួនកេះតូច
៣-ទឹកសុទ្ធ២០យួ
៤-ប៊ីចេង១គីឡូ
៥-ប្រេងឆា១ដប៥លីត្រ
៦-ស្ករស១គីឡូក្រាម
៧-ភួយ១
៨-ម៉ុង១
៩-កន្ទេល១
១០-ម៉ាស់១០ប្រអប់
១១-ចានបាយ១០
១២-ចានសំល៥
១៣-ស្លាបព្រា១ប្រអប់
១៤-ទឹកត្រី១យួរ
១៥-ទឹកស៊ីអ៊ីវ១យួរ
១៦-និងថវិកា៣១ម៉ឺនរៀលផងដែរ។
ក្នុងឱកាសនោះ៖លោកវរសេនីយ៍ឯក សៅ សារឿន អធិការ នគរបាល ក្រុងប៉ោយប៉ែត បានផ្ដាំផ្ញើឱ្យលោកនាយប៉ុស្តិ៍និងនាយរងប៉ុស្តិ៍សង្កាត់និមិត្តជួយធ្វើសៀវភៅគ្រួសារនិងអត្តសញ្ញាណប័ណ្ណជូនដល់អ៊ំស្រីនិងកូនៗគាត់ផងដែរ។
ដោយ៖លោកចាន់ពុធ