ខេត្ដព្រះវិហារ៖ បែកធ្លាយ!លោកឧត្តមសេនីយ៍ទោ អុំ វណ្ណា អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃនិងជាប្រធានក្រុមការងារបង្រ្លាបបទល្មើសធនធានធម្មជាតិ តែបែរជាមក ប្រកបមុខរបររកស៊ីប្រមូលទិញឈើដោយខុសច្បាប់ឲ្យទៅក្រុមហ៊ុនមួយ ដោយឥតខ្លាចញញើតច្បាប់ឡើយ នឹងអ្វីទាំងអស់។
យោងតាមប្រភពព័ត៌មានពីមន្ដ្រីស្និតស្នាលជាមួយលោកបានឲ្យដឹង ថា លោក ឧត្ដមសេនីយ៍ទោអុំ វណ្ណា ចាត់តាំងមន្រ្តីក្រោមឪវាទរបស់ខ្លួន ប្រមូលទិញឈើខុសច្បាប់ និងកាងឈើពីក្រៅចូលមកក្នុងក្រុមហ៊ុន នៅចំនុចក្រុមទី១ របស់ក្រុមហ៊ុនបាយស៊ីអូធឹក ស្ថិតនៅភូមិអន្សោងធ្លាក់ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។
ដោយមានការពាក់ព័ន្ធនិង ក្រុមហ៊ុនដោនផ្លានថេសិន ស្ថិតនៅក្នុងភូមិត្មាតប៉ើយ ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ លោកឧត្តមសេនីយ៍បានប្រមូលទិញឈើដោយខុសច្បាប់ ដើម្បីដឹកជញ្ជូនយកទៅលាក់ទុក នៅក្នុងឃ្លាំងក្រុមហ៊ុនអង្គរផ្លាយហ្វួត ស្ថិតក្នុងភូមិជ្រោយមេត្រី ឃុំឬស្សីជ្រោយ ស្រុកមុខកំពូលខេត្តកណ្តាល ដើម្បីត្រៀមដាក់ចូកទូកុងន័រ សម្រាប់ដឹកជញ្ជូនឈើខុសច្បាប់ចេញទៅក្រៅប្រទេស។
សកម្មភាពថ្នាក់លោកឧត្តតមសេនីយ៍ទោ ប្រព្រឹត្តទង្វើដោយមិនប្រក្រតីនេះ ត្រូវបានមហាជនសើចចំអកថា យយ៉ាងចាស់ដៃដោយ មានតួនាទី និងឋាន:ខ្ពង់ខ្ពស់ សម្រាប់ដឹកនាំបង្រ្កាបបទល្មើសធនធានធម្មជាតិ បែរជាយកតួនាទីបុណ្យស័ក្កមកប្រឡាក់ប្រឡោកនិងបទល្មើសព្រៃឈើទៅវិញ។
មហាជនក៏ដូចជាមន្រ្តីឃ្លាំមើលការអនុវត្តច្បាប់របស់ ក្រសួងមហាផ្ទៃ ក្នុងការរបង្រ្កាបបទល្មើសសេដ្ឋកិច្ច បានសុំទទូចដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេត្តាជួយ បើកការស៊ើបអង្កេតករណីដែលបានរាបរៀបខាង ដើម្បីរក្សាធនធានសម្បត្តិរដ្ឋ ជាផលប្រយោជន៍ជាតិផង ។
ជុំវិញករណីខាងលើនេះអង្គភាពសារព័ត៌មានយើងមិនអាចសុំការបំភ្លឺអាជ្ញាធរពាក់ពន្ធ័នឹងសាមុីភាគីបាននៅឡើយទេ។អង្គភាពសារព័ត៌មានយើងនិងរង់់ចាំការបកស្រាយរៀងរាល់ម៉ោងធ្វើការ៕