ភ្នំពេញ៖ ពិធីរាត្រីពណ៌ស្វាយ RF3 World ដែលនឹងជប់លៀងអបអរដល់សមាជិក និងបណ្តាញអ្នកចែកចាយផលិតផលក្រុមមហ៊ុន ដែលធ្វើជារៀងរាល់ឆ្នាំនោះ នឹងត្រៀមធ្វើការចែកជូនយ៉ាងច្រើនសន្ធឹក មានទាំង កុំព្យូទ័រ ទូរស័ព្ទ ដំណើរកម្សាន្តក្រៅប្រទេស ហើយជាពិសេសរង្វាន់ធំ គឺ ម៉ូតូ និង រថយន្តទំនើបៗ ជាច្រើនគ្រឿង នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ ដល់គ្រប់សមាជិកទាំងអស់។
កម្មវិធីពិសេសជប់លៀងលើកទឹកចិត្ត ដល់សមាជិកទាំងអស់ ដែលខំប្រឹងបំពេញការងារ និងបានគ្រប់លក្ខខណ្ឌ នៃផែនការណ៍របស់ក្រុមហ៊ុន RF3 World នោះ លោក វណ្ណ សុភានោ អគ្គនាយកក្រុមហ៊ុន Rf3 World Cambodia ធ្វើតាមសន្យាប្រារព្ធពិធីធំឱ្យ ដោយធ្វើការចែកជូនរង្វាន់ម៉ូតូស៊េរីថ្មី និងរថយន្តទំនើបៗ ដល់តំណាងចែកចាយ ដែលជោគជ័យ បំពេញភារកិច្ចបានល្អ ពីឆ្នាំ២០១៨ រហូតមកដល់ឆ្នាំ២០១៩នេះ។
ពេលវេលាចូលរួម ចាប់ពីម៉ោង ២ ដល់ ៤៖៣០ ល្ងាច ជួបជុំសមាជិក ប្រើសម្លៀកបំពាក់ អាវយឺតពណ៌ស្វាយ របស់ក្រុមហ៊ុន មានការ បង្វឹក បង្ហាញក្តីសុបិន្ត តាំងគោលដៅ បំពាក់តំណែង ថតរូបទុកជាអនុស្សវរីយ ជាមួយអ្នកជោគជ័យ និងថ្នាក់ដឹកនាំ ក្រុមហ៊ុន ។ កម្មវិធីសមាជិក ភ្ញៀវជាតិ និងអន្តរជាតិ សម្លៀកបំពាក់ ព័ណ៌ស្វាយ បែបសម័យបុរាណ ហ្វ្រីស្តាយ (free style and lifestyle) (ម៉ោង ៦ ដល់ ១០ យប់) នៅសណ្ឋាគារសុខា។ សូមរំលឹកផងដែរថា កម្មវិធីមិនពិសារគ្រឿងស្រវឹង ដើម្បីឱ្យសមាជិកទាំងអស់ និងជាពិសេសអ្នកទទួលរង្វាន់ ត្រឡប់ទៅគេហដ្ឋាន កុំឱ្យគ្រោះថ្នាក់ចរាចរណ៍។
ជាមួយគ្នានេះ ក្រុមហ៊ុន RF3 World សូមជម្រាបជូនដំណឹងថ្នាក់ដឹកនាំ សមាជិក ដើម្បីបានសំបុត្រចូលរួមកម្មវិធី គឺតម្រូវបង់ប្រាបក់តម្លៃ ៤០ដុល្លា រឺគ្រាន់ទិញមែនថែន (Maintain) ៨០ដុល្លា ទទួលបានផលិតផល ១ប្រអប់ សំបុត្រចូលរួម ១សន្លឹក សូមអញ្ជើញរកជាវពីថ្នាក់ដឹកនាំ តាមក្រុមរៀងខ្លួន សាកសួរព័ត៌មានបន្ថែមទំនាក់ទំនងតាមរយៈលេខទូរសព្ទ 096 2848888/ 076 896 9999/ 076333389 ឬមកការរិយាល័យផ្ទាល់ នៅផ្ទះលេខ T-07 ជាប់នឹងផ្សារសុវណ្ណា។
សូមបញ្ជាក់ថា អ្នកចូលរួមនឹងទទួលបាន៖
១ អាវយឹត ១
២ សិញសាមាជិក ១
៣ ទស្សនាវដី Thank you RF3World ១
៤ សៀវភៅកម្រងសំដីមាស ១
៥ កាបូបដាក់ឥវ៉ាន់
៦ ស្ទិកគឺ ២សន្លឹក
៧ ទទួលទានអាហារ និងរីករាយកម្សាន្តទស្សនាតន្រី្ត ជួបជាមួយតារាល្បីៗ មានដូចជា លោកអ៊ាវ មុន្នី កញ្ញ៉ាបាន មុន្នីល័ក្ខ លោកព្រំ ម៉ាញ អ្នកស្រីយ៉យ លោកពាក់មី អ្នកស្រីខ្ញុង និងតារាចម្រៀងជាច្រើនរូបទៀត។
ចំពោះកម្មវិធី ចាប់រង្វាន់ មានដូចជា៖
១ បន្តោងខ្សែកមាស ២ជី ៣រង្វាន់
២ សម្មាតហ្វូន ៩រង្ចាន់
៣ មូតូ PCX ១រង្វាន់
៤ គ្រីមហ្វឺមែក៣ ៥០រង្វាន់៕