ខេត្តកំពង់ធំ ៖ មានសេចក្តីរាយការណ៍គួរឲ្យភ្ញាក់ផ្អើលមួយដោយសារតែមានជើងខ្លាំងឈ្មោះ សុខ លន់ ជាឈ្មួញដុះស្លែរបានធ្វើសកម្មភាពចូលអាឈើក្នុងព្រៃឡង់ ដែលជាព្រៃអភិរក្ស យ៉ាងរំភើយដោយគ្មានជំនាញសមត្ថកិច្ចណាឈឺក្បាលហាលថ្ងៃ យកចិត្តទុកដាក់បង្ត្រាបនោះឡើយ។
តាមសេចក្តីរាយការណ៍បានបញ្ជាក់ថា លោក សុខ លន់ និងយាយ ភឿន បានចងក្លើ ឬចងបងប្អូនធម៌ជាមួយ សមត្ថកិច្ច បរិស្ថាន.និងមេព្រៃអស់ហើយ ទើបអាចចូលទៅអាឈើនៅចំនុចបឹង អូទឹកម៉ូ ជាំរៀម ដឹកចូលមកតាមច្រកអូងាវ ចូលក្រុមហ៊ុន ស៊ី អ ស៊ី ខេ ហើយដឹកចេញទៅ ដាក់ដេប៉ូឈើដុះស្លែរមួយកន្លែងដ៏ធំ នៅក្នុងខេត្តកំពង់ធំ។
ប្រភពព័ត៌មានបន្តថាសកម្មភាពដឹកជញ្ជួនដោយខុសច្បាប់នេះត្រូវបានកម្រើកសារជាថ្មី បន្ទាប់មានសភាពស្ងប់ស្ងាត់មួយដង្ហើមចង្រិត រហូតមកដល់ពេលនេះមេឈ្មួញឈ្មោះ សុខ លន់ និងយាយភឿន កំពុងធ្វើសកម្មភាពបំផ្លាញព្រៃឈើដោយចូលអាជ្រៀក ដឹកជញ្ជូនតាមរយៈតាឡេថង ចូលក្រុមហ៊ុនចំការកៅស៊ូ ហើយដឹកចេញតាម អូងាវ ស្ថិតនៅឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំហើយដឹកតាមរថយន្តកូរ៉េចូលមកដេប៉ូក្នុងខេត្តកំពង់ធំ ។
ប្រភពដដែលបានបញាក់បន្តែមទៀតថា ការដឹកជញ្ជូននេះ សមត្ថកិច្ចក៏ដឹងដែរតែមិនអាចបង្រ្កាបបានដោយសារត្រូវរ៉ូវគ្នា។
មហាជនទូទៅក៏ដូចជាអ្នកឃ្លាំមើលបានកត់សម្គាល់ថា ចាប់តាំងពីលោក ងួន រតនៈ មកធ្វើជាអភិបាលខេត្តកំពង់ធំ បទល្មើសព្រៃឈើកើនឡើងជាលំដាប់ដោយគ្មានការយកចិត្តបង្រ្កាបឡើយដូច្នេះក៏សូមសំណូមពរដល់លោកអភិបាលខេត្តថ្មីក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំសូមមេត្តាជួយបង្រ្កាបផងទាន៕