ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៥និង៤០នាទី មានប្រជាពលរដ្ឋរាយការណ៍មកថាមានករណី ធ្វើអត្តឃាតសម្លាប់ខ្លួន 《ដោយចងក》នៅចំណុច៤២ ស្ថិតក្នុងភូមិគីឡូ លេខ៤, សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា សាកសពមានឈ្មោះ គយ វ៉ាន់ចាន់ណាត់ ភេទប្រុស អាយុ២៤ ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូ រស់នៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បានយកខ្សែរស្បែកជើងពណ៌សរចងករនៅដើមអំពិល ចម្ងាយពីខាងត្បូងផ្ទះប្រជាពលរដ្ឋប្រហែល១៥០ម៉ែត្រ ។
ប្រពន្ធមានឈ្មោះ ផាន់ ខេម៉ា ភេទស្រី អាយុ២៦ ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ រស់នៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល នឹងមានកូនប្រុសម្នាក់ អាយុ០៥ ឆ្នាំ។
សមត្ថកិច្ចបានបន្តទៀតថា មូលហេតុដែរចងករសម្លាប់ខ្លួនដោយគឺសារប្រពន្ធសុំបែក ។
បើតាមឈ្មោះ ផាន់ ខេម៉ា ភេទស្រី ត្រូវជាប្រពន្ធរបស់សាកសពបានរៀបរាប់ថា ប្តីប្រពន្ធរបស់ពួកកាត់បានឈ្លោះគ្នាអស់រយះពេលជាងមួយខែមកហើយ ដោយប្តីគាត់លួចមានស្រីផ្សេង ទើបគាត់សុំប្តីចែកផ្លូវគ្នា។ លុះដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ គាត់និងប្តីបានជួបមុខនៅកន្លែងបុណ្យសពឪពុករបស់ស្ត្រីជាប្រពន្ធ តែពេលនោះគាត់នឹងប្តីរបស់គាត់និយាយគ្នាធម្មតា តែមិនបានដេកនៅជាមួយគ្នានោះទេ។ ចាប់តាំងពីពេលនោះមកគាត់ហើយនឹងប្តីរបស់គាត់មិនដែលបានជួបមុខគ្នានោះទេដោយសារគាត់ធ្វើការនៅកន្លែងផ្សេងគ្នា។ លុះនៅវេលាម៉ោង១៦នឹង១០នាទី ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ គាត់បានទទួដំណឹងពីអាជ្ញាធរភូមិប្រាប់ថាប្តីរបស់គាត់បានចងកសម្លាប់ខ្លួននៅចំណុចច្រក៤២ ភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លុះនៅវេលាម៉ោង១៧និង១០នាទីថ្ងៃដដែលដោយមានការសម្របសម្រួលពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ក៏បានបង្កើតគណកម្មការត្រួតពិនិត្យសាកសពផងដែរ។
ប្រភពពីសមត្ថកិច្ចជំនាញបានឲ្យដឹងថា តាមការត្រួតពិនិត្យរបស់គណ:កម្មការសាកសព និង ការធ្វើកោសល្យវិច័យនៃមន្ទីពេទ្យបង្អែកប៉ោយប៉ែតបានសន្និដ្ឋានថា សាកសពស្លាប់ដោយសារធ្វើអត្តឃាត ដោយចងកសម្លាប់ខ្លួន សាកសពពុំមានស្លាកស្នាមអ្វីពាក់ព័ន្ធនិងអំពើ
ឃាត្តកម្មឡើយ ។
ក្រុមគ្រួសារស្នើសុំយកសាកសពទៅធ្វើបុណ្យនៅវត្តម៉ុងចិន ស្ថិតក្នុង ភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ ។
មន្ត្រីជុំនាញក៏បានប្រគល់សាកសពជូនក្រុមគ្រួសាដើម្បីយកសពទៅធ្វើបុណ្យតាមប្រពៃណី ៕