ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោសោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងក្រុមការងារ យ៉េនឌ័រ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវពេជ ចន្ទមុន្នី ឧបត្ថម្ភជូនអតីតយុទ្ធជនពិការ និង គ្រួសារអតីតយុទ្ធជនពលី ១២គ្រួសារ នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅក្នុងឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ មានប្រសាសន៍ថា សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានគិតគូរពីសុខទុក្ខបងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋ ពិសេសសម្តេចបានខិតខំ ស្វែងរកវ៉ាក់សាំងការពារជំងឺកូវីដ- ១៩ មកចាក់ជូនអតីតយុទ្ធជននិងប្រជាពលរដ្ឋ ដើម្បីការពារអាយុជីវិត យើងឲ្យរួចផុតពីជំងឺដ៍កាចសាហាវនេះ ។
និងបានអំពាវនាវដល់បងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋ រួមគ្នាថែរក្សាសុខសន្តិភាព ដែលយើងកំពុងមានសព្វថ្ងៃនេះ ដោយនយោបាយឈ្នះៗ ក្រោមការដឹកនាំ ប្រកបដោយគិតិបណ្ឌិតរបស់សម្តេចតេជោហ៊ុន សែន ឲ្យនៅគង់វង្សជារៀងរហូត ព្រោះសន្តិភាពមានតម្លៃជាងអ្វីៗទាំអស់ បើគ្មានសន្តិភាពគឺគ្មានការអភិវឌ្ឍន៍ និងគ្មានអ្វីៗដូច សព្វថ្ងៃនេះទេ ។
ចំណែកបងប្អូនអតីតយុទ្ធជនពិការ និង ក្រុមគ្រួសារអតីតយុទ្ធជនពលី បានទទួលអំណោយក្នុងមួយគ្រួសារ អង្ករ២៥គ.ក .មីជាតិ១កេស និងឃីដមួយកញ្ចប់ អាជ្ញាធរ និងបងប្អូនអតីតយុទ្ធជន បានថ្លែងអំណរគុណ សម្តេចតេជោ ដែលបានខិតខំប្រឹងប្រែង យកចិត្តទុកដាក់ និងគិតគូរចំពោះអតីតយុទ្ធជន និងអគុណ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលបានដោះស្រាយការលំបាកជូនបងប្អូនអតីតយុទ្ធជន ទាន់ពេលវេលាសូមគោរពជូនពរ សុខភាពល្អសម្រេចជោគជ័យគ្រប់ភារកិច្ច៕