ខេត្ដស្វាយរៀង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២
ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត តំណាងឯកឧត្ដមអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការបង្កលក្ខណៈងាយស្រួលដល់គ្រប់គណបក្សនយោបាយដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ នៅសាលប្រជុំនន្ទីរ អគារ ខ សាលាខេត្តស្វាយរៀង និងតាមប្រព័ន្ធវីដេអូ Zoom ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោកនាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំង៣ លោកនាយកទីចាត់ការអន្តរវិស័យនិងសហការី គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុកទាំង៨ លោក លោកស្រីមេឃុំ ចៅសង្កាត់ ជំទប់ទី១ ជំទប់ទី២ ចៅសង្កាត់រងទី១ ចៅសង្កាត់រងទី២ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត៕