ខេត្តបន្ទាយមានជ័យ៖នៅរសៀលថ្ងៃទី១០ ខែមេសាឆ្នាំ២០២២ នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម លី ឡាយ ឯកឧត្តម អ៊ី ឈុនលាង និងក្រុមការងារ បាននាំយកអំណោយរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងារាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និង លោកជំទាវឧកញ៉ា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ៅ ម៉ាល័យ មានដូចជា សម្ភារ: ថវិការ គ្រឿងឧបភោគ បរិភោគ និងស្បៀង ទៅចែកជូនដល់កុមារកំព្រា នៅមណ្ឌលកុមារកំព្រា វិសាខានៃក្តីសង្ឃឹមវត្តខ្ចាស់ ក្នុងស្រុកមង្គលបុរី ដែលមានឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួង អប់រំយុវជន និង កីឡា និងលោកជំទាវ កែ សួនសុភី ជាស្ថាបនិក។
អំណោយដែលត្រូវចែកជូនកុមារកំព្រារួមមាន:
១-ថវិការ ចំនួន៦០០០ដុល្លា និង២លានរៀល
២-អង្ករ ចំនួន១តោន ៣-ត្រីខ ០២កេស ៤-មី១០កេស ៥-ទឹកស៊ីអ៊ីវ២០យួរ ៦-ទឹកត្រី២០យួរ ៧-ខ្ទឹមស០២ការុ៉ង ៨-ស្ករស០១ការុ៉ង ៩-ប៊ីចេង០១កេស ១០-ម៉្សៅរស់ឌី១៦កញ្ចប់ ១១-អំបិល០១ការុង ១២-ប្រេងឆា០៣កេស ១៣-ទឹកផ្លែឈើ១០កេស ១៤-ទឹកក្រូចកូការ១០កេស ១៥-នំប៉័ងប៉ាត់តេ៩០ដើម ស្មើ១៨០កំណាត់ ១៦-មីកំប៉ុង០២កេស។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ចំពោះក្មួយៗកុមារកំព្រា ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ។ លោកក៏បានអំពាវនាវ ដល់ក្មួយៗ ពេលសិក្សាត្រូវខិតខំរៀនសូត្រ ស្តាប់ដំបូន្មានលោកគ្រូ អ្នកគ្រូ ដើម្បីក្លាយជាទំពាំងស្នងឬស្សី ជាកូនល្អ សិស្សល្អ និងជាក្មេងល្អសម្រាប់សង្គម ជាពិសេសត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន និងសូមឱ្យលោកគ្រូអ្នកគ្រូ ម៉ែដោះ និងក្មួយៗត្រូវបន្តអនុវត្តវិធានការសុខាភិបាល គឺ ៣កុំ ៣ការពារ ដើម្បីគេចផុតពីជំងឺកូវីដ១៩ បំលែងខ្លួនថ្មី៕