ខេត្តបន្ទាយមានជ័យ៖លោក សិទ្ធិ ឡោះ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារខ២៧ ចុះជួយស្រុកស្វាយចេក នៅព្រឹកថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខនិងនាំយកអំណោយ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ជាសមាជិកគណៈអចិន្ត្រៃយ៍គណ:កម្មាធិការកណ្តាល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកជំទាវ ម៉ៅ ម៉ាល័យ ទៅចែកជូនប្រជាពលរដ្ឋ នៅឃុំសារង្គ ចំនួន៩គ្រួសារ ដែលកំពុងជួបការខ្វះខាត។
ពិធីនេះត្រូវបានប្រារព្ធធ្វើឡើង នៅវត្តប្រាសាទភាស ភូមិភាសត្បូង ឃុំសារង្គ ដែលមានការរួមពី លោក លឿង សុភក្តិ ប្រធានគណៈកម្មាធិការ គណៈបក្សស្រុកស្វាយចេក លោក ដា ទឹង ក្រុមប្រឹក្សាស្រុកស្វាយចេក លោក វង្ស វិត ប្រធានក្រុមការងារចុះជួយឃុំសារង្គ លោក.លោកស្រីប្រធាន អនុប្រធាន បក្សឃុំ លោក.លោកសមាជិកបក្សភូមិ និង លោក.លោកស្រីប្រធានអនុប្រធានក្រុមការងារខ២៧ ចុះជួយឃុំសារង្គជាច្រើននាក់។
អំណោយដែលនាំយកមកចែកជូនថ្ងៃនេះក្នុង១គ្រួសារទទួលបាន
១-អង្ករចំនួន៥០ គីឡូក្រាម
២-មីចំនួន០១កេស
៣-ត្រីខចំនួន០១យួរ
៤-ទឹកត្រីចំនួន០១យួរ
៥-ទឹកស៊ីអ៉ីវចំនួន០១យួរ
៦-ទឹកសុទ្ធចំនួន០១កេស
៧-ទឹកក្រូចកំប៉ុង ១កេស
៨-ថវិការ ៥០០០០៛(ប្រាំម៉ឺនរៀល)
៩-ឧបត្ថម្ភថវិកាលោកមេភូមិចំនួន០៦ភូមិ ក្នុងមួយភូមិ ១០០,០០០រៀល(ដប់មុឺនរៀល)
១០-ឧបត្ថម្ភថវិកាក្រុមយុវជនចំនួន ១០០,០០០រៀល(ដប់មុឺនរៀល)
១១-ឧបត្ថម្ភថវិកាស.ស.យ.ក ចំនួន ១០០,០០០រៀល (ដប់មុឺនរៀល)
សរុបជាថវិកា អស់ ៣,៤៨៦,៥០០រៀល (បីលានសែសិបប្រាំបីមុឺនប្រាំមួយពាន់ប្រាំរយរៀលគត់)។
ក្នុងឱកាសនោះ លោក សិទ្ធិ ឡោះ ក៏បានពាំនាំមតិផ្តាំផ្ញើរពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវចំពោះបងប្អូនប្រជាពលរដ្ឋ និងលោកថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុងការងារចុះជួយឃុំសារង្គ ដែលតែងតែចុះធ្វើសកម្មភាពការងារជាមួយមូលដ្ឋាន និងប្រជាពលរដ្ឋកន្លងបានល្អ ហើយសូមបន្តធ្វើការងារនេះបន្តទៀត ពិសេសត្រូវផ្តល់សេវាសាធារណ:ជូនពលរដ្ឋឲ្យបានល្អ ឆ្លើយតមសំណូមពរ ជួយដោះស្រាយទុក្ខលំបាកពលរដ្ឋឲ្យបានទាន់ពេលវេលា។
លោកក៌បានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋទាំងអស់ក៏ដូចជាយុវជនត្រូវទៅចុះឈ្មោះ ឬធ្វើឯកសារសម្រាប់បោះឆ្នោតឲ្យបានគ្រប់ៗគ្នានាពេលខាងមុខ ជាពិសេសសូម បន្តនូវ ៣កុំ ៣ការពារឱ្យបានខ្ជាប់ខ្ជួន ៕