ខេត្តរតនគិរី៖ ទោះបីជារាជរដ្ឋាភិបាលខិតខំប្រឹងប្រែងដាស់ទឿនដល់អាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័ទាំងអស់ឲ្យទប់ស្កាត់រាល់បទល្មើសព្រៃឈើយ៉ាងណាក៏ដោយ បែជាអាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័មួយចំនួនហាក់មិនអនុវត្តតាមនោះឡើយ។
ជាស្ដែងឈ្មួញឈើឈ្មោះ មករា ដែលបច្ចុប្បន្ន ឈ្មួញរូបនេះ កំពុងឡើងមានហ៊ុងស៊ុយខ្លាំងនិងមានឈ្មោះបោះសម្លេងយ៉ាងខ្លាំង ក្នុងការដឹកជញ្ជូនឈើ យ៉ាងសកម្ម ឆ្លងដែនចូលទៅលក់អោយមេឈ្មួញធំៗ នៅប្រទេសវៀតណាម តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ បានយ៉ាងសុខស្រួល មិនទាក់ក្រសែភ្នែក អាជ្ញាធរ និង សមត្ថកិច្ចជំនាញពាក់ព័ន្ធថ្នាក់ខេត្តនោះឡើយ។
យោងប្រភពពីមន្រ្តីតូចតាចម្នាក់ ប្រចាំការនៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវ សុំមិនបញ្ចេញឈ្មោះ បានលួចខ្សឹបប្រាប់អ្នកសារព័ត៌មានយើងឲ្យដឹងថា៖ ឈ្មួញឈ្មោះ មករា ដឹកជញ្ជូនឈើទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ មិនក្រោមពី៦ទៅ៧ រថយន្តទេ គឺដឹកបានដោយរលូន ព្រោះថាលោកមករាបានរត់ការគ្រប់ច្រកល្ហកអស់ហើយដើម្បីឲ្យរក្សាភាពស្ងៀមស្ងាត់ដើម្បីខ្លួនដឹកឈើបានដោយរសួននៅក្នុងខេត្ដរតនគីរី។
ប្រភពបានអោយដឹងទៀតថា ឈ្មួញឈើឈ្មោះ មករា ប្រើរថយន្តសាំយ៉ុង ៦ទៅ៧ គ្រឿង ដើម្បីដឹកជញ្ជូនឈើចេញទៅប្រទេសវៀតណាម ហើយក្នុងមួយថ្ងៃៗ គេដឹកជញ្ជូនឈើចេញទៅមិនក្រោមពី៤ទៅ៥ជើងនោះទេ គឺដឹកបានយ៉ាងរលូន គ្មានមន្រ្តីជំនាញណាម្នាក់ ហ៊ានបង្ក្រាបនោះឡើយ ចំពោះឈ្មួលឈើ ឈ្មោះ មករា រូបនេះ។
ជុំវិញករណីខាងលើនេះអង្គភាពសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីសមុីខ្លួនក៍ដូចជាអាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័បាននៅឡើយទេ។
អង្គភាពសារព័ត៌មានយើងនឹងផ្សាយជាបន្ដបន្ទាប់ប្រសិនបើមានការពន្យល់ពីសមុីភាគីឬបកស្រាយពីអាជ្ញាធរពាក់ពន្ធ័ណាមួយរៀងរាល់ម៉ោងធ្វើការ៕