កណ្តាល៖ទឹកហូរច្រោះធើ្វអោយបាក់ស្រុតច្រាំងមាត់ស្ទឹងព្រែកត្នោត ចាប់ពីស្ពានថ្មតាខ្មៅ រហូតដល់វិហារលោកតា សា ថៃជឺ ដែលមានប្រវែងជាង២០០ម៉ែត្រ ស្ថិតនៅក្នុង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ខណៈកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ អាជ្ញាធរពាក់ព័ន្ធខេត្តកណ្តាល ក៏បានចុះត្រួតពិនិត្យមើល និង រកដំណោះស្រាយផងដែរ ។
ប្រជាពលរដ្ឋ បានក្បែរកន្លែងបាក់ នោះ បានខ្សឹបខ្សេវគ្នាថា ករណីរនេះមិនមែនទើបកើតឡើងម្តងនោះទេ គឺ ច្រើនដងមកហើយ ខណៈអាជ្ញាធរចេះតែដាក់បន្ទុកទៅលើទឹកហូរច្រោះទៅវិញ តែមិនបន្ទោស ថា មកពីមានសាឡង់បូមខ្សាច់ច្រើនពេក ទេ ។
ពលរដ្ឋ អះអាងថា ការបាក់នេះដោយសារសាឡង់បូមខ្សាច់តែម្តង រាល់ថ្ងៃបូមច្រើនសាឡង់ណាស់ មានសាឡង់បូមផង សាឡង់ដឹកយកមកផង យូៗទៅវាខូងខាងក្នុងបានធ្វើអោយបាក់បែបនេះ បើនៅបន្តអោយបូមទៀតនោះ ច្រាំងមាត់ស្ទឹងព្រែកត្នោតបន្តបាក់រហូត ។
បងប្រុសម្នាក់សុំមិនបញ្ចេញឈ្មោះ បានប្រាប់ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ នេះ ថា គួរឈប់ចំណាយលុយធ្វើជាប់រហូតទៅ គួររកអ្នកជំនាញវិស្វករសិក្សាអោយច្បាស់ពីកម្លាំងទឹកហូរ និង ការហូរស្រុតរបស់ដី ការចាក់ដុំថ្មជួយទប់ ជាដើម ពោលគឺ ត្រូវសិក្សាអោយច្បាស់លាស់ ។
ជុំវិញបញ្ហានេះដែរ បានទំនាក់ទំនងទៅលើ នូ សុវណ្ណរ៉ា អភិបាលក្រុងតាខ្មៅ ដើម្បីចង់ដឹងរឿងនេះបន្ថែមទៀត តែតេជាច្រើនដងមិនមានអ្នកទទួលទូរស័ព្ទទេ ។
ជាមួយគ្នានេះ លោក អ៊ុក វណ្ណា ប្រធានមន្ទីរធនធានទឹកខេត្តកណ្តាល ក៏ទូរស័ព្ទមិនអាចទំនាក់ទំនងបានដែរ ៕