ខេត្តព្រៃវែង ៖ ទីតាំងល្បែងស៊ីសងជល់មាន់ខុសច្បាប់មួយកន្លែង ស្ថិតនៅភូមិចចក ឃុំមេបុណ្យ ស្រុកស្វាយអន្ទរខេត្តព្រៃវែង បានបើកដំណើរលេងជារៀងរាល់ថ្ងៃអាជ្ញាធរនិង សមត្ថកិច្ចពាក់ព័ន្ធ មិនបង្ក្រាប។
ពលរដ្ឋបានលូចខ្សឹបប្រាប់អ្នកសារព័ត៌មានយើងថា សព្វថ្ងៃនេះ ស្រុកស្វាយអន្ទរ ល្បែងសុីសងថ៊ដូចជា មាន់ជល់,មាន់ជល់តាមអនឡាញ,អាប៉ោង ស្ទើរគ្រប់បានបើកដំណើរការយ៉ាងរលួនហើយអាជ្ញាធរនិងសមត្ថកិច្ចវិញបែរជាសង្ងំស្ងៀមទៅវិញមិនធ្វើការបង្ក្រាបនោះឡើយ ជាក់ស្ដែងដូចជាទីតាំងល្បែងសុីសងមាន់ជល់ នៅឃុំមេបុណ្យ ស្រុកស្វាយអន្ទ ជាដើម។
ពលរដ្ឋបានលើកឡើងថា អំពើចោរកម្ម អំពើហិង្សាក្នុងគ្រួសារ និងបទល្មើសជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គមនាពេលបច្ចុប្បន្នគឺដោយសារបទល្មើសល្បែងសុីសងនេះឯង។
ពាក់ព័ន្វរឿងល្បែងសុីសងមាន់ជល់មួយកន្លែងនេះអង្គភាព សារព័ត៌មានយើងព្យាយាមសុំការបំភ្លឺពីលោកអ៊ុង ផាន អធិការស្រុកស្វាអន្ទរ តាមទូរសព្ទ តែតេចូលហើយលោកព្យាយាមចុចបិត។
ពលរដ្ឋ សុំសំណូមពរដល់លោក ព្រំ សន្ធរស្នងការខេត្តព្រៃវែង គួរមានវិធានការចាត់កំលាំងក្រោ មឱវាទចុះមកបង្ក្រាបបនល្បែងស៊ីសងខាងលើនេះផងទាន ជៀសវាងប្រជាពលរដ្ឋរិះគន់ម្យ៉ាងវិញទៀត ដើម្បីស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ផង។
អង្គភាពសារព័ត៌មានយើងនឹងធ្វើការផ្សាយជាបន្តបន្ទាប់ប្រសិនបើមានការពន្យល់បកស្រាយពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័ឬសមុីភាគីពាក់ព័ន្ធណាមួយរៀងរាល់ម៉ោងធ្វើការដើម្បីឱ្យពលរដ្ឋអស់មន្ទិលសង្ស័យ៕