ខេត្ដព្រៃវែង៖ នៅព្រឹកថ្ងៃទី១៦ខែឧសភាឆ្នាំ២០២២វេលាម៉ោង ១១និង៣០នាទីមានករណីចោរឆក់កាបូបកេីតឡេីងនៅលេីផ្លូវជាតិលេខ១ ចន្លោះគីឡូរម៉ែត្រលេខ៩៣-៩៤ ស្ថិតក្នុងភូមិជ្រលង ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្ដព្រៃវែង។
ដោយមានការយកចិត្ដទុកពីដាក់ពីលោកវរសេនីយ៍ឯកសួន សំអឿន បន្ទាប់ពីទទូលបានព័ត៌មាននេះភ្លាម លោកវរសេនីយ៍ឯក សួន សំអឿន អធិការនគរបាលស្រុកកំពង់ត្របែក បានដឹកនាំកម្លាំងតាមប្រម៉ាញ់រហូតដល់ភូមិព្រៃក្តួចឃុំឈេីកាច ស្រុកបាភ្នំ ទេីបឃាត់ខ្លួនបានជនសង្ស័យធ្វើសកម្មភាពបានចំនួន២ នាក់។
លោកវរសេនីយ៍ឯកសួន សំអឿន បានប្រាប់ឲ្យដឹងថាជនសង្ស័យឬាំង២នាក់មានឈ្មោះ៖
១-ឈ្មោះហ៊ន គីមហុង ភេទប្រុសអាយុ ១៦ឆ្នាំនៅភូមិរោងដំរី ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង។
២-ឈ្មោះ យ៉ាន់-ចាន់ណីហៅអាខ្ញី ភេទ ប្រុស អាយុ ១៩ឆ្នាំ នៅភូមិរោងដំរី ឃុំ ជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង។
ចំណែកឯដកហូតវត្ថុតាងបានរួមមាន៖
១-ម៉ូតូ១គ្រឿងម៉ាកC125 សេរី ២០១៩ ពណ៌ខ្មៅពាក់ស្លាកលេខព្រៃវែង1O-5583
២-កាំបិតតាំងតោចំនួន ២
៣-ខោអាវ១កំផ្លេរ
៤-កាបូបដៃពណ៌ខ្មៅចំនួន០១
៥.ថវិកាជនរងគ្រោះចំនួន២,៩០៥,០០០រៀលនិងដុល្លារ300ដុល្លា។
៦.អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន០២សន្លឹក។
លោកវរសេនីយ៍ឯកសួនសំ អឿន បានបន្ដថានៅព្រឹកថ្ងៃទី១៧ខែឧសភាឆ្នាំ២០២២នេះ ជនសង្ស័យទាំង២នាក់រួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញបញ្ជូនទៅសាលាដំបូងខេត្តព្រៃវែង ក្រោយពីកសាងសំណុំរឿងចប់សព្វគ្រប់ ។
រីឯថវិកានិងសម្ភារ:ដែលដកហូតបានពីជនសង្ស័យ ត្រូវបានសមត្ថកិច្ចប្រគល់ជូនជនរងគ្រោះវិញគ្រប់ចំនួន។
ក្នុងនេះប្រជាពលរដ្ឋក្នុងស្រុកមានការសាទរដល់កម្លាំងនៃអធិការដ្ឋាននគរបាលដែលដឹកនាំដោត៊យលោកវរសេនីយ៍ឯកសួន សំអឿន និងសំណូមពរដល់ស្ថាប័នស្ថាប័នតុលាការមេត្តាជូយអនុវត្តច្បាប់ដោយដាក់ទោសទណ្ឌអោយបានជាអតិបរិមានៃទោស ដេីម្បីអោយមានការរាងចាល៕